កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំងលើដំណើរការលទ្ធកម្ម (ឬ)ការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំងក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ
កន្លងទៅនេះខ្ញុំបានផ្តល់អំណាចពិតប្រាកដមួយសម្រាប់រាជធានី ខេត្តទាំងអស់ ដែលនឹងមានអំណាចបិទ ឬបើកចំពោះករណីការជួបជុំ ឬក៏ពិធីអ្វីមួយនៅក្នុងខេត្តដែនដីរបស់ខ្លួន
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ការពារអាយុជីវិតនិងរក្សាស្ថិរភាពជីវភាពរបស់ពលរដ្ឋគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងបរិបទកូវីដ-១៩ »
រាជរដ្ឋាភិបាលកម្ពុជាបានចេញ អនុក្រឹត្យ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១
ការត្រៀមបច្ឆា ឬដីកប់ គឺជាការគោរពចំពោះអ្នកដែលបានស្លាប់ដោយសារ កូវីដ-១៩ និងជាការទទួល ខុសត្រូវការពារសុវត្ថិភាព និងសុខភាពចំពោះប្រជាជនដែលកំពុងរស់នៅ
ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១នេះ បានចុះហត្ថលេខា សម្រេចប្រកាសឲ្យប្រើច្បាប់ ស្តីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត
សុន្ទរកថាស្វាគមន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីប្រារព្ធទិវាជាតិអំណាន ១១ មីនា ២០២១ ក្រោមប្រធានបទ អំណានក្នុងបរិបទកូវីដ-១៩
ដោយសារតែរយៈកន្លងទៅនេះ យើងបានធ្វើការហូរហែមក កម្លាំងរបស់យើងក៏មានការនឿយហត់ បូកបន្ថែមទៅដោយការកើនឡើងនូវជំងឺថ្មីៗ បន្ថែមលើនោះគឺគ្រូពេទ្យរបស់យើងខាងស៊ីវិល មិនមែនគ្រាន់តែជាគ្រូពេទ្យសម្រាប់តែព្យាបាលកូវីដ-១៩នោះទេ
កន្លងមកនេះដោយសារមិនទាន់មានសភាពការណ៍ដល់កម្រិតធ្ងន់ យើងពុំទាន់រៀបចំនូវវិធានការមួយដែលជាវិធានការចាំបាច់ចុងក្រោយ នោះគឺករណីមរណភាព ឬហៅថាការស្លាប់របស់អ្នកដែលមានជំងឺកូវីដ–១៩។ បញ្ហាចោទឡើងថា តើយើងត្រូវបូជាឬយើងត្រូវកប់
ក្នុងសារដែលខ្ញុំផ្តល់កាលពីម្សិលម្ង៉ៃ ពាក់ព័ន្ធនឹងការត្រូវបូជាសព មានសំណើលើកឡើងពីសហគមន៍ឥស្លាមទាក់ទិននឹងការបញ្ចុះសព ដែលនោះចាត់ទុកថាជាកាតព្វកិច្ចដែលមិនអាចចៀសវាងបានសម្រាប់សហគមន៍មូស្លីម







