ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតមួយហាមឃាត់ការលក់ និងទិញតេស្តរហ័សរកមេរោគកូវីដ១៩ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់
ការអនុវត្តយុទ្ធសាស្រ្ត អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំព្រមទាំងផ្លាស់ប្តូរឥរិយាបទដើម្បីរៀនរស់នៅជាបណ្តើរ ៗជាមួយនិងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩ (ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១)
សេចក្តីសម្រេចលេខ៨០សសរ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ ស្តីពី ការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
(ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១)
សេចក្តីសម្រេច លេខ២៤២/២១សសរ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីរម៉ោងសូន្យ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួល វ៉ាក់សាំងវ៉ាក់សាំង AstraZeneca ចំនួន១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ផ្តល់ជូនកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនជនរួមជាតិឲ្យបានជ្រាបថា សម្តេចតេជោអនុញ្ញាតឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់ជូនកុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ
សេចក្តីណែនាំ លេខ០២០/២១សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំពោះការដ្ឋានសំណង់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
នៅយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទៅទទួល វ៉ាក់សាំងវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ផ្តល់ជូនកម្ពុជា










