ប្រទេសន័រវែស ថ្កោលទោស ការប្រើប្រាស់ គ្រាប់បែកចង្កោម

ប្រភពៈ ក្រសួងការបរទេស​ Norway ចុះថ្ងៃទី ០៧ ខែ មេសា ឆ្នាំ ២០១១

មានការរាយ​ការណ៏​មកថា​អាជ្ញាធរ​ថៃបានប្រើគ្រាប់​បែកចង្កោម​នៅក្នុង​ប្រទេស​កម្ពុជា។ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ន័រវែស លោក Jonas Gahr Store បាន​និយាយថាៈ “ប្រសិន​បើ សេចក្កីរាយ​ការណ៏ទាំង​នេះពិតមែន​នោះ នេះគឺជា​បញ្ហាដ៏​ធ្ងន់ធ្ងរ​មួយ។

យោងតាម​របាយការណ៏​ជាច្រើន​ ប្រទេស​ថៃ​បាន​ប្រើប្រាស់​គ្រាប់បែក​ចង្កោម​កាល​ពីខែ កុម្ភៈ នា​ឆ្នាំនេះ​នៅក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​កម្ពុជា។​ អង្គការ​ជំនួយ​ប្រជាជន​ន័រវែស (Norwegian People’s Aid)​ ដែល​ធើ្វការ​នៅក្នុង​ប្រទេស​កម្ពុជា និង​ថៃ ថ្មីៗ​នេះបាន​ទៅ​ពិនិត្យ មើល​តំបន់ ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែល​មាន​ជម្លោះ​នោះ។​ ឥឡូវ​នេះ អង្គការ​ក្រៅ រដ្ឋាភិបាល​នោះបាន​រាយ ការណ៍​មក​ថា បាន​រកឃើញ​គ្រាប់បែក​ចង្កោម​ប្រភេទ M42 M46 និង M85។​ គេ​ជឿថា មាន ប្រជាជន​ជាច្រើន​បាន​ស្លាប់ ឬរង​របួស​នៅក្នុង​ជម្លោះ​នោះ ហើយ ប្រជាជន​ជាច្រើន​ទៀតបាន​គេច ចេញ​ពីតំបន់​នោះ។​ ដោយ​សារ​ឥឡូវ​នេះប្រជាជន​កំពុង​វិល ត្រឡប់​ទៅភូមិដ្ឋាន​របស់​គេវិញ គ្រាប់ រំសេវ​ដែល​មិនទាន់​ផ្ទុះទាំង​អស់​នោះ​បាន​ធើ្វឲ្យ​ពួកគេ ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ Store បាន​និយាយ​ថា ប្រទេស​ន័រវែស​ថ្កោលទោស​រាល់ការ​ប្រើប្រាស់ គ្រាប់​បែក ចង្កោម​ទាំង​អស់។ អាវុធ​ទាំងនេះ​សម្លាប់ និង​ធើ្វឲ្យ​ជន​ស៊ីវិល​ពិការ ហើយ​នឹង​ផល វិបាកខាង​មនុស្សធម៌​ដែលមិន​អាច​ទទួល​យក​បាន និងស្ថិត​ក្នុង​រយៈពេល​យូរអង្វែង​បន្ទាប់ ពីការ​ប្រើ​អាវុធ នោះ។ អាស៊ី​អាគេ្នយ៍​គឺជា​តំបន់​ដែល​បាន​ទទួល​រងគ្រោះ​យ៉ាង​ខ្លាំង​រួច​ហើយ ហើយ​ឧបទ្ទវហេតុ​នៅព្រំដែន​កម្ពុជា-ថៃ បង្ហាញ​យ៉ាង​ច្បាស់​នូវមូល​ហេតុដែល​អាវុធ​នេះ​ត្រូវ ហាម​មិនឲ្យ​ប្រើប្រាស់​នា ពេល​ឥឡូវ​នេះ។​

គ្រាប់បែក​ចង្កោម​ជាអាវុធ​បាចសាច​លើផ្ទៃដី​ធំដោយ​មិនបែង​ចែក​ថា ជា​គោលដៅ យោធា ឬជន​ស៊ីវិល​នោះ​ទេ ហើយ​អាវុធ​នោះ​បណ្តាល​ឲ្យមាន​ការរង​គ្រោះយ៉ាង​ធំធេង​ដល់ ជន​ស៊ីវិល​ទាំង ក្នុង​អំឡុង​ពេល​ជម្លោះ និង​ក្នុង​រយៈពេល​យូរ​បន្ទាប់​ពីជម្លោះ។

លោក​ Store “បាន​និយាយ​ថា របាយការណ៏​នោះដែល​បានចង​ក្រង​ដោយ​អង្គការ សម្ព័ន្ធ​គ្រាប់​បែក​ចង្កោម (CMC) និងអង្គការ​ជំនួយ​ប្រជាជន​ន័រវែ​ស​បង្ហាញ​ពីសារៈ​សំខាន់​ក្នុង ការ​បង្កើត​អនុ​សញ្ញា​សី្តពីគ្រាប់​បែក​ចង្កោម​នោះ​ឡើង ដែល​អនុសញ្ញា​នោះ​ហាម​ប្រាម​មិនឲ្យ ប្រើ​អាវុធ​ទាំង នេះ។​ តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹងប្រែង​បន្ត​ទៀត ដើម្បី​ជម្រុញ​ឲ្យប្រទេស​ច្រើន ទៀត​មក​ចូល​រួម។​ ខ្ញុំ​ជម្រុញ​ឲ្យប្រទេស​កម្ពុជា និង​ថៃក្លាយ​ជាភាគី​ក្នុង​អនុសញ្ញា​នោះ​ឲ្យ បាន កាន់​តែឆាប់​តាម​ដែល អាច​ធើ្វបាន​ ហើយ​សហការ​គ្នា​ការពារ​ប្រជាជន​ថែម​ទៀត​ពីការ​ស្លាប់ ឬ​រងរបួស​ដោយ​សារ​តែ​អាវុធ​ទាំង​នេះ។

ដោយ​មាន​ការួម​ដៃគ្នាជាមួយ​អង្គការ​មនុស្សធម៌​ផេ្សងៗ និង​អង្គការ​សហប្រជាជាតិ ប្រទេស ន័រវែស​រួមចំណែក​ក្នុងការ​បោសសំអាត​គ្រាប់រំសេវ​មិនទាន់​ផ្ទុះ និង​ការគាំទ្រ​ជនរង​ គ្រោះ​បណ្តាល មកពី​គ្រាប់​បែក​ចង្កោម​គ្រាប់​មីន និង​គ្រឿង​ផ្ទុះ​ដទៃៗ​ទៀត​នៅ​ជុំវិញ ពិភព​លោក៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ