តើការជោគជ័យក្នុងការសិក្សានិងការងារកើតឡើងដោយសារអ្វី?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គ្មានការជោគជ័យណាមួយអាចកើតឡើងទៅបានមិនថានៅក្នុងការសិក្សាឬការងារ ដោយយើងមិនបានខំប្រឹងប្រែងនោះឡើយ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្នកណាម្នាក់ដែលជោគជ័យដោយគ្មានការតស៊ូ និងខំប្រឹងប្រែងនោះទេ ហើយក៏គ្មានបុគ្គលណាម្នាក់ជោគជ័យទៅបាន ដោយត្រឹមតែអង្គុយកើតទុក្ខ និងអង្គុយផឹកស្រានោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សូម្បីតែក្មួយសិស្សានុសិស្សទាំងអស់ ដែលប្រឡងជាប់និទ្ទេស A ក៏ដោយសារតែការខិតខំប្រឹងប្រែងផងដែរ។ សម្តេច ក៏បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីឲ្យមានសមត្ថភាពពិតប្រាកដ ត្រូវប្រកាន់យកចំណុចវិជ្ជមាននោះ នឹងខិតខំសម្រេចឱ្យបាននូវផ្លូវត្រូវដើរ នឹងមានលទ្ធផលល្អនាពេលអនាគតផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort