ហេតុអ្វីបានជាការថែរក្សាសន្តិភាព និងការទប់ស្កាត់មិនឱ្យសង្រ្គាមកើតឡើងវិញមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា យើងមិនអាចអង្គុយសោកសៅចំពោះប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជានោះទេ ប៉ុន្តែគឺយើងត្រូវខិតខំប្រឹងប្រែងស្វែងរកនិងថែរក្សាសុខសសន្តិភាពឱ្យកម្ពុជាឡើងវិញ និងប្រឹងប្រែងកសាងអភិវឌ្ឍន៍ប្រទេសឱ្យតាមទាន់ប្រទេសក្បែរខាង និងវ៉ាប្រទេសគេនៅពេលខាងមុខផងដែរ។

នៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅព្រឹកថ្ងៃចន្ទទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈនិងផ្នត់គំនិតវិជ្ជមានចំពោះសង្គមជាតិរបស់យើង ហើយត្រូវរួមគ្នាទប់ស្កាត់កុំឱ្យប្រទេសជាតិយើងមានការវាយគ្នាឡើងវិញដូចកាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រសិនបើខ្មែរយើងមិនត្រូវគ្នានិងយោគយល់គ្នានោះទេ គឺយើងមិនអាចបញ្ចប់សង្រ្គាមទាំងស្រុងបានឡើយ ហើយយើងត្រូវចងចាំថា មានតែខ្មែរខ្លួនឯងប៉ុណ្ណោះដែលឯកភាពគ្នាឈប់ឈ្លោះវាយប្រយុទ្ធគ្នា ទើបប្រទេសជាតិយើងមានសុខសន្តិភាពរហូតដល់បច្ចុប្បន្ននេះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort