ប្រភពៈ សារព័ត៌មាន Asian Correspondent.com ចុះថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១១
កាលពីសប្ដាហ៍មុន អង្គការដែលមានគេគោរពដ៏ខ្ពង់ខ្ពស់ឈ្មោះថា អង្គការចម្រុះស្ដីពី សព្វាវុធ គ្រាប់បែកចង្កោម (CMC) បានប្រកាសថា ពួកគេឥឡូវនេះមានភស្ដុតាងល្មមគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា កងទ័ពថៃបានប្រើប្រាស់គ្រាប់បែកចង្កោមប្រឆាំងកម្ពុជា អំឡុងពេលការបាញ់គ្នា ទៅវិញទៅមក កាលពីខែកុម្ភៈ ឆ្នាំ ២០១១ ។
អង្គការ CMC បានសន្និដ្ឋានថា «នេះជាលើកដំបូងនៃការប្រើគ្រាប់បែកចង្កោម ដែលមិន មាន ការប្រើណាមួយនៅក្នុងពិភពលោក ចាប់តាំងពីអនុសញ្ញាស្ដីពីសព្វាវុធគ្រាប់បែកចង្កោមចូល ជាធរមាន នៅឆ្នាំ ២០០៨ ហើយបានក្លាយទៅជាការអនុវត្តច្បាប់ជាអន្តរជាតិ ។ ប្រទេសថៃដែល បាននាំមុខគេក្នុង ការហាមប្រាមជាសកលស្ដីពីគ្រាប់មីនប្រឆាំងមនុស្ស ហើយមិនដឹងខ្លួនថា ខ្លួន (ថៃ) បានប្រើប្រាស់ សព្វាវុធដែលគេហាមឃាត់ដែលសម្លាប់មនុស្សមិនរើសមុខ និងបង្ករបួស ស្នាមដល់ជនស៊ីវិលនៅក្នុង របៀបប្រហាក់ប្រហែលគ្នានេះ» ។
ចាប់តាំងពីពេលនោះមកមានទទ្ប្ហីករណ៍ជាច្រើន ភាគច្រើនចេញមកពីរដ្ឋាភិបាលថៃដឹក នាំដោយនាយករដ្ឋមន្ត្រី Abhisit និងអ្នកគាំទ្ររបស់ពួកគេពិភាក្សាទៅលើអត្ថន័យនៃភាសាថា តើ គ្រាប់បែកចង្កោមដែលបានប្រើប្រាស់នោះអាចត្រូវបានគេឲ្យឈ្មោះថា ជាគ្រាប់បែកចង្កោម ឬ អត់។ រឿងនេះអាចត្រូវបានគេបដិសេធដោយងាយ ដែលជាការបិទបាំងដោយចេតនាគិតទុកជាមុន។
នៅក្នុងពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបាននិយាយទៅកាន់អ្នកជំនាញគ្រឿងផ្ទុះនៅកម្ពុជាដែលបានកំពុងធ្វើការអស់រយៈពេលជាច្រើនឆ្នាំជាមួយអង្គការ CMAC ក្នុងការបោសសំអាតសព្វាវុធគ្រាប់បែកចង្កោម និងគ្រាប់មីននៅកម្ពុជា ហើយភ្នាក់ងាររបស់គាត់បានបញ្ជាក់យ៉ាងច្បាស់ដោយ គ្មាន មន្ទិលសង្ស័យថា គ្រឿងឧបករណ៍ដែលកងទ័ពថៃប្រើប្រាស់នោះគឺប្រាកដជាគ្រាប់បែកចង្កោម។
ពួកគេក៏បាននិយាយផងដែរថា របាយការណ៍ និងរូបថតបន្ថែមទៀត ដែលទាក់ទងទៅនឹង សព្វាវុធទាំងនេះនឹងលេចចេញឡើងនៅក្នុងប៉ុន្មានថ្ងៃបន្ទាប់នេះ ។
ហើយឥឡូវនេះ ដោយសារតែរឿងនេះត្រូវបានគេផ្សាយទូទាំងពិភពលោក ធ្វើឲ្យសម្ពាធអន្តរជាតិកាន់តែក្តៅឡើងទៅលើរបបគ្រប់គ្រងប្រទេសថៃ ។ កាលពីម្សិលមិញក្រោយពីការថ្កោល ទោស របស់រដ្ឋាភិបាលនៃប្រទេសន័រវែស ភ្លាមនោះក្រសួងការបរទេសចក្រភពអង់គ្លេសបាន ចេញសេចក្ដី ប្រកាសព័ត៌មានថ្កោលទោសការប្រើសព្វាវុធគ្រាប់បែកចង្កោម ហើយលើកឡើងនូវ កង្វល់ជាមួយ ប្រទេសថៃ ។
ក្រសួងការបរទេសចក្រភពអង់គ្លេសនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា «យើងបានដឹង អំពីការចោទប្រកាន់នាពេលថ្មីៗនេះ នៃការប្រើប្រាស់គ្រាប់បែកចង្កោមដោយកងទ័ពថៃ ហើយយើង បានលើកយកបញ្ហានេះជាមួយអាជ្ញាធរថៃ ។ សព្វាវុធគ្រាប់បែកចង្កោមប្រហែលជាត្រូវបាន គេប្រើ ប្រាស់ដែលជាកង្វល់ដ៏ធ្ងន់ធ្ងរសម្រាប់ចក្រភពអង់គ្លេស ។ យើងថ្កោលទោសដ៏ខ្លាំងបំផុត ចំពោះការ ប្រើប្រាស់សព្វាវុធគ្រាប់បែកចង្កោម ដែលបណ្ដាលឲ្យមានការឈឺចាប់ដែលមិនអាច ទទួលយកបាន ចំពោះប្រជាជនស៊ីវិល» ។
ជាការដឹងគុណចំពោះរបាយការណ៍ដែលបានលើកឡើងជាភស្ដុតាងសម្រាប់ឧទាហរណ៍ នេះ ស្ដីពីការមិនគោរពជាក់ស្ដែងរបស់កងទ័ពថៃចំពោះសុវត្ថិភាពជនស៊ីវិល ឥឡូវហួសពីការ ត្រួតត្រារបស់ ពួកគេ ។
វាហាក់ដូចជាថា ការធ្វើអន្តរតូបនីយកម្មនៃបញ្ហាផ្ទៃក្នុងរបស់ថៃអាចឈានទៅឆ្ងាយ ហើយជា ផលវិហាកធ្វើឲ្យខូចខាតទាំងកងទ័ពថៃ និងនាយករដ្ឋមន្ត្រី Abhisit ៕