សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិត ថ្លែងក្នុងឱកាសអបអរសាទរទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ (៦ វិច្ឆិកា ២០១៤ – ៦ វិច្ឆិកា ២០២៦) ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»។

អបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស» ការប្រារព្ធប្រធានបទនេះ ដើម្បីជំរុញលើកទឹកចិត្តដល់គ្រប់តួអង្គ ដែលធ្វើការងារពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ឱ្យបង្កើនកិច្ចអន្តរាគមន៍ ដើម្បីធានាថា នៅត្រឹមឆ្នាំ២០៣០ ប្រជាជន កម្ពុជាគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មានសុវត្ថិភាព និងទទួលបានការការពារចំពោះ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ តាមរយៈការលើកកម្ពស់ប្រព័ន្ធស្បៀង ប្រព័ន្ធសុខាភិបាល ប្រព័ន្ធគាំពារសង្គម ទឹកស្អាតនិងអនាម័យ និងការផ្លាស់ប្តូរឥរិយាបថសង្គម។

ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគដ៏មាន ប្រសិទ្ធភាពក្នុងការជួយពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការលូតលាស់ប្រកបដោយសុខភាពល្អ ដែលការណ៍នេះរួម ចំណែកដល់ការលើកកម្ពស់សមិទ្ធកម្មនៃការសិក្សា ការបង្កើនផលិតភាពការងារ ការកាត់បន្ថយភាពក្រីក្រ ការពង្រឹងភាពធន់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងវិបុលភាព។

ទិវាជាតិអាហារូបត្ថម្ភ ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែវិច្ឆិកា ក្នុងគោលបំណងផ្សព្វផ្សាយអប់រំ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យបាន ទូលំទូលាយ អំពីសារៈសំខាន់នៃវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ក្នុងការចូលរួមចំណែកដល់ ការអភិវឌ្ឍមូលធនមនុស្ស និងបង្កើនប្រសិទ្ធភាពការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ចនិងវឌ្ឍនភាពសង្គម ប្រកបដោយចីរភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនពរជូននាយទាហាន នាយទាហានរង និងពលទាហានទ...

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ផ្ញើសារជូនពរជូននាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦)។
beylikdüzü escort escort beylikdüzü beylikdüzü escort