អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា»

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត ក្រោមចំណងជើងថា សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះនៃរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា» មានរយៈពេលជាង២៥នាទី។
វីដេអូនេះ បានរំលេចឱ្យសាធារណមតិ ជាពិសេសយុវជនខ្មែរ ចងចាំនូវប្រវត្តិសាស្ត្រ និងស្មារតី និងសមិទ្ធផល ដែលបាននិងកំពុងមានសព្វថ្ងៃ គឺពិតជាកើតចេញពីការបង្កើតរណសិរ្ស២ធ្នូ ឆ្នាំ១៩៧៨ និងការរំដោះ និងសង្គ្រោះជាតិនៅថ្ងៃទី៧ខែមករា ឆ្នាំ១៩៧៩ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំមិនអាចខ្វះបានសម្រាប់ការរស់រានមានជីវិត និងការរីកចម្រើននៃប្រទេសជាតិ ក្នុងរយៈពេល៤៣ឆ្នាំកន្លងមកនេះ និងជាក្តីសង្ឃឹមតទៅអនាគត។។
ក្នុងវីដេអូ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចដឹកនាំប្រទេសកម្ពុជាក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយបានប្រមូលផ្តុំនូវកម្លាំងមហាសាមគ្គីជាតិនិងប្រជាជនក្នុងបេសកកម្មដ៍ពិសិដ្ឋរបស់ខ្លួន ធ្វើកាដឹកនាំតស៊ូរំដោះជាតិនិងប្រជាជនក៍ដូចជាការថែរក្សាការពារនូវខឿនឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។
អត្តសញ្ញាណរបស់ថ្នាក់ដឹកនាំនៃគណបក្សកាន់អំណាចដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ គឺការតម្កល់ឧត្តមផលប្រយោជន៍ជាតិនិងប្រជាជនធំជាងអ្វីៗទាំងអស់ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងនិងនៅក្នុងគ្រប់កាលៈទេសៈដើម្បីតែសុខសន្តិភាពនិងសុភមង្គលរបស់មាតុភូមិនិងប្រជាពលរដ្ឋខ្មែរ ដោយប្រកាន់ខ្ជាប់នូវគោលជំហរឥតងាករេដែលជាមូលដ្ឋានគ្រឹះរបស់ខ្លួនគឺ «សង្គ្រោះ ស្តារ និងការពារ »ទាំងក្នុងអតីតកាល បច្ចុប្បន្ន និងទៅអនាគត។
កំណត់ត្រានៃសមិទ្ធផលជាច្រើន មានរាប់មិនអស់ដែលជាផ្លែផ្កាកើតចេញពីមូលដ្ឋានគ្រឹះឥតងាករេរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ។
សរុបមកវិញតាំងពីចាប់បដិសន្ធិរហូតមកទល់បច្ចុប្បន្ន រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាពិតជាបានបំពេញបេសកកម្ម «សង្គ្រោះ ស្តារ និងការពារ» ដើម្បីបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋរបស់ខ្លួនជានិច្ចដោយឥតប្រែប្រួលឡើយ។ ទីណាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ។
មិនត្រឹមតែប៉ុណ្ណោះទេ ក្រោយពេលជួយសង្គ្រោះពលរដ្ឋចេញពីទុក្ខលំបាកហើយ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៍នៅបន្តខិតខំដោយមិនខ្លាចនឿយហត់ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើន ដោយស្វះស្វែងរកប្រភពថវិកាពីគ្រប់មជ្ឈដ្ឋានទាំងផ្ទៃក្នុងប្រទេសនិង ទាំងពីប្រភពខាងក្រៅ សំដៅធ្វើយ៉ាងណាឲ្យប្រទេសជាតិនិងប្រជាពលរដ្ឋស្គាល់ការរីកចម្រើនទៅមុខជានិច្ចឥតឈប់ឈរ។
ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែចេញមុខការពារបូរណភាពទឹកដី ឯករាជ្យជាតិចេញពីការជ្រែតជ្រែករបស់បរទេស និងតែងតែចេញមុខការពារសន្តិភាព ដោយមិនអនុញ្ញាតឲ្យមានកម្លាំងណាមួយមកបំផ្លាញសមិទ្ធផលដែលកម្ពុជាកសាងបានជាដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយ ពោលគឺរាជរដ្ឋាភិបាលដាច់ខាតនឹងបន្តការពារស្នាមញញឹមរបស់ពលរដ្ឋខ្មែរមិនឲ្យបាត់បង់ទៅវិញឡើយ ស្របតាមត្រីវិស័យ «សង្គ្រោះ ស្តារ និងការពារ ជាតិនិងប្រជាជន»ជារៀងរហូត ទោះបីស្ថិតក្នុងកាលៈទេសៈបែបណាក៍ដោយ ៕
សូមទស្សនាវីដេអូ៖

#សង្គ្រោះ #ស្តារ #ការពារ #កម្ពុជា

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ