សម្តេច​តេជោ និងសម្តេច​កិត្តិ​ព្រឹទ្ឋ​បណ្ឌិត​អញ្ជើញ​ទទួល​ទាន​អាហារ​ស្រាយបួ​ស​រ៉ាម៉ាឌន​ជាមួយថ្នាក់​ដឹកនាំ និង​បងប្អូន​ខ្មែរឥស្លាមនាម​ជ្ឈមណ្ឌ​លកោះពេជ្រ

សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាថ្មីម្តង​ទៀតបាន​ផ្តល់នូវ​កិត្តិយ​សយ៉ាងធំធេង ដល់សាស​​និកឥស្លាម-កម្ពុជា ដោយបានអញ្ជើញ​ចូលរួមក្នុងកា​រទ​ទួលទាន​អាហារ​ស្រាយបួស រ៉ាម៉ាឌនជាមួយសាសនិក​ឥស្លាមចំនួន​៤៧០០នាក់ នៅមជ្ឈមណ្ឌល​កោះពេជ្រ នាល្ងាចថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

សូមជំរាប​ជូនថា ឆ្នាំនេះជាឆ្នាំទី៤ហើ​យ ដែលរាជរដ្ឋាភិបាល​កម្ពុជា បានរៀប​ចំធ្វើពិធីស្រាយបួសប្រចាំឆ្នាំថ្នាក់​ជាតិសម្រាប់សាសនិ​កឥស្លាមនៅ​កម្ពុជាដែលលើកទី១ធ្វើឡើងកាលពីឆ្នាំ២០១៤។ តាមការ​បញ្ជាក់ពី​ឯកឧត្តម​ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនា​យករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការរៀបចំពិធី​ពិសាអាហារ​ស្រាយបួសបានអោយដឹងថា រ៉ាម៉ាឌនជា ខែបុណ្យដ៏​វិសេសជាង​គេរបស់សា​សនិកឥស្លាម​ទូទាំងសកល​លោកចំពោះអ្នក​ដែលពេញវ័យត្រូវអនុវត្តកា​រ​បួស តមអា​ហារ និងតមការទទួលទា​នអ្វីទាំង​អស់ប្រមាណ​១៤ម៉ោង​ក្នុង១ថ្ងៃ ដែលចាប់ផ្តើមពី​វេលាទាបភ្លឺរហូត​ដល់ថ្ងៃ​លិច។ ក្នុងសាសនាឥស្លាមបួស គឺជាការដាក់ខ្លួន អោយស្មើភាព​របស់មនុស្ស​គ្រប់ស្រទាប់​វណ្ណៈ​ទោះក្នុងឋានៈណា ក៏ត្រូវតែទ​ទួលនូវ​ភាព​ហេវ ហត់ អត់ឃ្លាននៅពេលថ្ងៃ រយៈពេលមួយខែ​ពេញដូច​ជាអ្នក​ក្រក្សត់ដទៃទៀតដែរ​។​ កាលណាគាត់ដឹងពីទុ​ក្ខលំបាក នៃការអត់​អាហារ គឺគាត់ដឹង​ពីទុក្ខធុរៈ​អ្នកដទៃ ដែលរស់នៅក្នុងភាព​ខ្វះខាត ហើយក៏ជា​ឱកាស នៃការបរិច្ចាគ​របស់​គាត់​ទៅជនក្រី​ក្រច្រើន​ជាងឱកាស​ផ្សេងៗ​ទាំងអស់។

តាមក្បួនច្បាប់របស់សាសនាឥ​ស្លាមនិ​យាយ​ថា បួសមិនមែនមាម​​តែការ​តមអាហារប៉ុណ្ណោះទេ ​តែជាការ​តមនូវ​ការនិយាយ​ស្តីអាក្រក់ ការបៀតបៀន ការរំលោភ​លើ​សិទ្ឋិ​សេរីភាព និងកិត្តិយសអ្នក​ដទៃ ក៏ដូចជាការប្រ​ព្រឹត្តិ​នូវបទ​ល្មើសទាំង​ឡាយ​ទោះតូច ឬធំផងដែរ។ បួសក៏ជាការ​ដាក់អោយមានតុ​ល្យភាព​របបអាហារ​តាមពេលវេ​លាជាក់លាក់ ជាពិសេស​ការចាត់​អោយ ប្រព័ន្ឋ​រំលាយអា​ហារធ្វើ​ការសម្អាត ការរំលាយ និងច្រោះចេញ​នូវកាកសំ​ណល់​ជាតិពុល ទាំង​ឡាយ​ ដែលនៅសេស​សល់ក្នុង​ខ្លួន​មនុស្ស​ផង​ដែរ។

 ថ្លែងទៅកាន់​អង្គពិធី​ក្នុងឱកាស​ដ៏វិសេស​វិសាលនេះប្រ​មុខរាជ​រដ្ឋាភិបាលក​ម្ពុជា សម្តេច​តេជោ ហ៊ុន សែន បានគូសបញ្ជាក់​ថា៖ សម្តេច និងភរិយាពិតជា​មានភាព​សប្បាយ​រីករាយជា ខ្លាំងចំពោះការជួប​ជុំ របស់​សាសនិកឥស្លាម​កម្ពុជានៅ​ក្នុង​ពិធីពិសាអា​ហារស្រាយ​បួសប្រចាំ​ឆ្នាំ នាពេលនេះ។ សម្តេចបានប​ន្តថា អ្វីដែលបា​ន និងកំពុង​កើតមាន​នៅ​លើទឹកដីនៃព្រះរាជាណា​ចក្រកម្ពុជា នោះគឺសុខដុម​នីយកម្ម​រវាងជនជា​តិ និងសាសនា ដែលនៅលើ​ពិភព​លោក​បច្ចុប្បន្ន ពោរពេញទៅដោយភាព​ចលាចល​នៅតំបន់ខ្លះ ផ្នែកខ្លះ និងប្រទេសខ្លះ ដែលមានការ រើសអើង និងប្រកាន់និន្នាកា​រខុសៗគ្នា។ ដោយឡែកសម្រាប់​កម្ពុជា បញ្ហានេះមិនស្ថិត​នៅក្នុង របៀបវារៈ​នៃនយោបាយ ដែលត្រូវ​ដោះស្រាយ​នោះទេ ក៏​ប៉ុន្តែវាស្ថិត​នៅក្នុង​របៀប​វារៈនៃការ​ថែទាំ ដើម្បីពង្រឹងនូវ​សុខដុមនី​យកម្ម ពង្រឹងនូវ​សាមគ្គីភាព ដើម្បីអភិវឌ្ឍប្រ​ទេស​របស់ខ្លួនទៅ​វិញទេ។

សម្តេចតេជោ​ នាយករដ្ឋមន្ត្រីបានយ​កឱកាសនេះថ្លែ​ងការកោតស​សើរ និងអរគុណជា ថ្មីម្តងទៀតចំពោះ​សាសនិកឥស្លាម​កម្ពុជា​ដែលបានគាំ​ទ្រចំពោះ​រាជរដ្ឋាភិបាល ពិសេសបាន បោះឆ្នោតជូន​គណបក្សប្រជាជន​កម្ពុជា ដោយ​សម្តេចបាន​បញ្ជាក់ថា ការដែលបង​ប្អូនឥស្លាម កម្ពុជាបោះឆ្នោតជូន​គណបក្សប្រជាជន​កម្ពុជា គឺស្មើនឹង​ការបោះឆ្នោត​ថ្វាយព្រះអល់ឡោះ និង​បោះឆ្នោតឲ្យខ្លួន​ឯងផងដែរ។ ជាមួយគ្នានេះស​ម្តេចបាន​បញ្ជាក់យ៉ាង​ច្បាស់ថា ការធានាក្នុង ការលើកស្ទួយ​ដល់សាសនិក​ឥស្លាម​នៅកម្ពុជា គឺអាចធ្វើទៅបាន​តាមរយៈគណបក្សប្រជាជនកម្ពុជា តែចំពោះគណ​បក្សផ្សេងវិញគឺសម្តេចមិ​នដឹងទេ។

សម្តេច​តេជោ នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្ន​កបន្ត​វេនរបស់​គណបក្សប្រជាជន​កម្ពុជាជំនាន់ក្រោ​យ​ឲ្យបន្តយ​កចិត្តទុកដាក់់​ដល់សុខដុមនី​យកម្ម​សាសនា​នៅកម្ពុជា កុំឲ្យមាន ការប្រកាន់ពូ​ជសាសន៍ ដូចអ្វីដែលគ​ណបក្ស​ប្រជាជនកម្ពុជាបានធ្វើក្នុង​រយៈ​ពេល៣៨​ឆ្នាំមក ហើយនេះ។ សម្តេចបានស​ង្កត់ធ្ងន់ថា នៅកម្ពុជាគ្មានការ​រើសអើង គ្មានការប្រកាន់​ពូជសាសន៍ និងសាសនា​អ្វីទាំងអស់ នេះក៏ដោយសារ​យើងចង់ឲ្យមាន​ការរួបរួមគ្នា ដើម្បីការអភិវឌ្ឍរបស់ ប្រទេសជាតិ។ ជាមួយគ្នានេះ​សម្តេចបានហៅការ​ជួបជុំរបស់សាសនិក​ឥស្លាមកម្ពុជាក្នុងពិធី ស្រាយបួសរ៉ាម៉ាឌន​នាពេល​ថាជាភ្ញៀវរបស់រាជ​រដ្ឋាភិបាល ហើយបន្ទាប់មក​សម្តេចចង់ធ្វើ ជាភ្ញៀវរបស់វិហារ​ឥស្លាមវិញម្តង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ