ព្រះមហាក្សត្រ សេ្តចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជ អំណោយ ជូន ប្រជារាស្រ្ត និងសិស្សានុសិស្សប្រមាណជិត១.០០០នាក់ ក្នុងស្រុកពាមជរ ខេត្តព្រៃវែង

AKP ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ –ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គបានសព្វព្រះរាជហរទ័យ ស្តេចយាងសូរ សុខទុក្ខ ដោយផ្ទាល់ និងប្រោសព្រះរាជទាន នូវព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករ ចំនួនប្រមាណ៥០០នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងកុមារា កុមារីប្រមាណ៤០០នាក់ទៀត ស្ថិតនៅ ភូមិស្ពាន និងភូមិកោះពាម រាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងការចូលរួមដង្ហែរព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រ កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វា វាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ព្រះបរមរាជវាំង ឯកឧត្តម គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅក្រសួង ព្រះបរមរាជវាំង និងនាយម៉ឺនសព្វមុខមន្រ្តី នៃក្រសួង ព្រះបរមរាជវាំង ព្រមទាំងអាជ្ញាធរ ខេត្ដព្រៃវែង គ្រប់លំដាប់ថ្នាក់ជាច្រើនផងដែរ។

ក្នុងការយាងដល់ដល់ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ព្រះករុណាជាអម្ចាស់ជីវិតលើត្បួងព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្តេចយាងចុះជួបសំណេះសំណាលដោយ ផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូចំនួន០៥នាក់ ព្រមទាំងព្រះ អង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន ព្រះរាជអំណោយនូវឃីត១កញ្ចប់ ដោយ ក្នុងនោះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា- ចក្រកម្ពុជា ចំនួន១ និងថវិកា៥០.០០០រៀល។

បន្ទាប់មកព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតព្រះអង្គបានសព្វព្រះរាជ ហឬទ័យ បន្តយាងជួបសំណេះសំណាល និងប្រោសព្រះរាជទាននូវព្រះរាជ អំណោយជូនសិស្សានុសិស្ស កុមារា កុមារី ប្រមាណ ៤០០នាក់ ដោយម្នាក់ៗទទួលបាន មីកំប៉ុង ចំនួន២កំប៉ុង នំប៉ាវចំនួន១ នំផ្អែមចំនួន១ កញ្ចប់ ផ្លែប៉ោមចំនួន១ផ្លែ ទឹកក្រូចចំនួន១ កំប៉ុង ទឹកបរិសុទ្ធចំនួន១ដប សៀវភៅ ចំនួន២ក្បាល ប៊ិច១ដើម អាវយឺតមានស្លាកព្រះរាជអំណោយព្រះករុណាព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ៥.០០០ រៀលផងដែរ។

ដោយឡែកប្រជារាស្រ្ដប្រមាណ ៥០០នាក់ ផ្សេងទៀត ព្រះអង្គបានសព្វព្រះ រាជហរទ័យ ព្រះរាជទានជូន ក្នុងម្នាក់ៗទទួលបាននូវអង្ករចំនួន៥០គីឡូក្រាម មី១កេស ត្រីខ១០ កំប៉ុង សាប៊ូ១កញ្ចប់ ស្បែកជើងផ្ទាត់១គូ ឃីត១កញ្ចប់ ដោយក្នុងនោះរួមមាន មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវរងារ១ អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណា ព្រះបាទសមេ្តចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា- ចក្រកម្ពុជា ចំនួន១ និងថវិកា១០០.០០០រៀល។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បាន មានព្រះរាជបន្ទូលសំដែង នូវព្រះរាជហរទ័យសប្បាយរីករាយ ដោយបានជូបលោកតាលោក យាយ និងប្រជារាស្រ្តជាកូន ជាចៅរបស់ ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជា មួយប្រជារាស្រ្តជាកសិករ ព្រមទាំងមានព្រះរាជបន្ទូល ពីព្រះរាជបណ្តាំសាក់សូរសុខទុក្ខ ពី សំណាក់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តចយាយទូត ជូនប្រជារាស្ត្រជាកួន ជាចៅ ចៅទូត ចៅលូតរបស់ ព្រះអង្គ ដែលព្រះអង្គ តែងតែយកព្រះរាជហរទ័យ ទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ ប្រជារាស្ត្ររបស់ព្រះអង្គ គ្រប់ពេលវេលា។

ព្រះមហាក្សត្រ ព្រះអង្គក៏បានមានព្រះបន្ទូលកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព សេ្ថរភាពនយោបាយ ព្រមទាំង បានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ លើគ្រប់វិស័យ បានធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់ តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលទទួល បានការកោតសរសើរពីសំណាក់មជ្ឈដ្ឋាន អន្តរជាតិ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជាប្រមុខដឹកនាំ តែងតែបានវិធាន ការបានទាន់ ពេលវេលា ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា ដែលបានធ្វើឱ្យព្រះរាជហឬទ័យរបស់ព្រះអង្គផ្ទាល់ និងព្រះរាជហឬទ័យ របស់សម្តេច ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ មានភាពកក់ក្តៅ។ ទន្ទឹមនេះដែរ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏បានកោតសរសើរ និងថែ្លងអំណរគុណចំពោះសម្តេច ចៅហ្វាវាំង គង់ សំអុល ដែលបានរៀបចំកម្មវិធីក្នុងការជួបសំណេះសំណាលដោយផ្ទាល់ រវាង ព្រះអង្គជាមួយ បងប្អូនប្រជារាស្រ្ដ ជាកូន ជាចៅ ចៅទួតរបស់ព្រះអង្គដោយផ្ទាល់នៅក្នុងស្រុកពាមជរ ខេត្ដព្រៃវែង និងនៅ កន្លែងផ្សេងៗទៀត នៅទូទាំងប្រទេសនាពេលកន្លងមក។

បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហរទ័យ ស្តេចយាងប្រោសព្រះរាជទាននូវ ព្រះរាជអំណោយដោយផ្ទាល់ព្រះហស្ថរបស់ព្រះអង្គដល់ប្រជាកសិករច្រូតស្រូវចំនួន២០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានឃីត១កញ្ចប់ មានសារុង១ និង ក្រមា១ អាវរងារ១ និងថវិកាចំនួន១០០.០០០រៀលផងដែរ៕

ដោយ សោម ឬទ្ធី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅក...

រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា “ទិវាសន្ដិភាពនៅកម្ពុជា” តាមរយៈអនុក្រឹត្យលេខ ០១អនក្រ.បក. ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ក្នុងគោលបំណងរម្លឹកដល់ការបញ្ចប់សង្គ្រាមទាំងស្រុង ...