សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនាភូមិសហគមទេសចរណ៍ស៊ូយូហ្សូ

នៅម៉ោង១០:០០ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទស្សនាភូមិស៊ូយូហ្សូ ខណ្ឌ មិនឌូងូ ក្នុងទីក្រុងប៉េកាំងប្រទេសចិន។ នៅពេលសម្តេចតេជោអញ្ជើញទៅដល់ផ្ទះសហគមកាលពីព្រឹកមិញនេះ

គឺទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹនាំរបស់ប្រទេសចិន ហើយការអញ្ជើញទស្សនារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះគឺដើម្បីស្វែងយល់អំពីស្មារតីចំបងនៃមហាសន្និបាតបក្សកុម្មុនីស្តចិនលើកទី១៩ និងដើម្បីស្វែងយល់ពីអតីតភូមិសហគមបូរាណដែលសព្វថ្ងៃនេះបានក្លាយមកជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុតមួយ។ ភូមិស៊ូយូ ហ្ស៊ូ ដែលជាភូមិបុរាណមួយមានអាយុកាលពី៤០០ឆ្នាំ រហូតជាង១ពាន់ឆ្នាំ ពិសេសទាក់ទិនទៅប្រវត្តិផ្លូវសូត្របុរាណមួយខ្សែដែលតភ្ជាប់ពីភូមិស៊ូយូហ្ស៊ូ ទៅកាន់រដ្ឋធានីប៉េកាំង ដែលមានអាយុកាលជាង១ ពាន់ឆ្នាំមកនោះ។ ភូមិស៊ូយូហ្ស៊ូ មានប្រជាជនរស់នៅចំនួន៣១៦គ្រួសារ ស្មើនិងជាង៦០០នាក់ ក្រៅពីមុខរបរជាកម្មករធ្យូងថ្ម ប្រជាពលរដ្ឋក្នុងភូមិ នេះ ក្រោមការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលចិន បានប្រែក្លាយជាតំបន់ទេសចរណ៍ប្រកបដោយការទាក់ញមួយដែលអាចស្រូបយកភ្ញៀវទេស ចរណ៍ប្រមាណពី៧០ម៉ឺនទៅ៨០ម៉ឺន ដែលនាំមកនូវប្រាក់ចំណូលសម្រាប់អ្នកភូមិរស់នៅទីនេះ។ នៅរសៀលថ្ងៃដដែលនេះ សម្តេចតេជោ ហ៊ុន សែន នឹងបន្តជួបពិភាក្សាជាមួយក្រុមហ៊ុនធំៗពីរបស់ប្រទេសចិន ដែលមានគម្រោងវិនិយោគខ្នាតធំនៅក្នុងប្រទេសកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort