សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូល​រួមពិធី​ជប់លៀង​មិត្តភាព ចិន-កម្ពុជា ពេលអញ្ជើញ​មកដល់​ទីក្រុង​ប៉េកាំង​នាថ្ងៃដំបូង

នៅម៉ោង៦:០០ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីជប់លៀង ដែលរៀបចំឡើងដោយ លោក សុង ថាវ រដ្ឋមន្ត្រីក្រសួងអន្តរជាតិនៃគណៈកម្មាធិការមជ្ឍឹមបក្សកុម្មនីស្តចិន នៅសាលគីងហ្គុង អគារលេខ៥ ផ្ទះសំណាស់រដ្ឋទែវយូថៃ (Diaoyutai State Guesthouse) នៃសាធារណៈរដ្ឋប្រជាមានិតចិន។

ពិធីជប់លៀងនេះគឺធ្វើឡើងដើម្បីស្វាគមន៍ អបអរសាទរ សម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចសន្ទនាជាន់ខ្ពស់រវាងគណបក្សកុម្មុយនីស្តចិនជាមួយគណបក្សនយោបាយនានាជុំវិញពិភពលោក និងដើម្បីរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាង កម្ពុជា ចិនផងដែរ។ ភាគីមិត្តចិនពេញចិត្ត កោតសរសើរ និងគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ។ ទន្ទឹមនឹងនេះ ប្រទេសចិនបានបញ្ជាក់ការគាំទ្រសារជាថ្មីក្នុងការជួយកម្ពុជាអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀតទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ