សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិសារអាហារការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាម និងឡាវ

កាលពីព្រឹកថ្ងៃទី ១៣ វិច្ឆិកា ២០១៧ មុននឹងអញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូល​អាស៊ានលើកទី ៣១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញ​ចូលរួមពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយលោក ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីវៀតណាម និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ។

កិច្ចប្រជុំនេះធ្វើឡើង គឺដើម្បីពង្រឹង និងរិតចំណមិត្តភាពនិងសហប្រតិបត្តិការរវាង កម្ពុជា-ឡាវ-វៀតណាម អោយកាន់តែល្អប្រសើឡើង និងដើម្បីជំរុញការបោះបង្គោលព្រំដែនអោយបានចប់ឆាប់ៗ ដើម្បីកែប្រែតំបន់ព្រំដែនអោយ​ក្លាយជាតំបន់សន្តិភាព និងសហប្រតិបត្តិការពាណិជ្ជកម្មដែលនឹង​ជួយ​សម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។ ជាពិសេសទៀតនោះ គឺប្រមុខដឹកនាំនៃប្រទេសទាំងបីបានប្តេជ្ញាក្នុងការពង្រីកទំនាក់ទំនងវិស័យពាណិជ្ជកម្មនៃប្រទេសទាំងបីអោយមានទំហំខ្ពស់ឡើងថែមទៀត។ កិច្ចពិភាក្សាក្នុងពេលពិសារអាហារកាលពីព្រឹកមិញនេះ គឺបានប្រព្រឹត្តិទៅប្រកបដោយបរិយាកាសស្និទ្ឋស្នាល និងរីករាយក្រៃលែងក្នុងចំណោមប្រមុខ​ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពអំពីការងារការទូតយ៉ាងសកម្ម ទាំងក្នុងនិងក្រៅប្រទេសរបស់រាជរដ្ឋាភិបាលដើម្បីការពារបូរណភាពទឹកដី និងប្រជាជន៖
beylikdüzü escort escort beylikdüzü beylikdüzü escort