សម្ដេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញទស្សនកិច្ច​តំបន់​ផែ​រួច​ពន្ធក្លាក និងអញ្ជើញទស្សនាទីលានវាយកូនគោល សាន់វ៉ាឡេ ប្រទេសហ្វីលីពីន

នៅរសៀលថ្ងៃទី១១ វិច្ឆិកា ដដែលនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនៅតំបន់ផែរួចពន្ធក្លាក ស្ថិតក្នុងខេត្តបាំប៉ាហ្គា ប្រទេសហ្វីលីពីន។ គណៈប្រតិភូត្រូវបានទទួលស្វាគមន៍ និងអមដំណើរដោយ ឯឧ ណូអែល ម៉ាណាន់គីល(Noel Manankil) នាយកប្រតិបត្តិនៃសាជីវកម្មអភិវឌ្ឍន៍ក្លាក។

សម្ដេចតេជោ និងគណៈប្រតិភូ បានស្ដាប់នូវបទបង្ហាញស្ដីអំពីប្រត្តិសាស្ត្រ និងការអភិវឌ្ឍតំបន់ក្លាក។ ទស្សនៈកិច្ចដំបូងគឺ សម្តេចតេជោ បានអញ្ជើញទៅ 4D Theatre ដើម្បីស្វែងយ់អំពីភូមិសាស្រ្ត Clark ដែលទីនេះពីមុនគឺត្រូវបានបំផ្លាញដោយភ្នំភ្លើង និងជាកន្លែងមូលដ្ឋានទ័ពអាកាសអាមេរិកផងដែរ។ ទីនេះសព្វថ្ងៃគឺត្រូវបាននិងកំពុងអភិវឌ្ឍន៍អោយក្លាយជាទីក្រុងដ៏ទាន់សម័យមួយ។ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅតំបន់ផែរួចពន្ធក្លាក សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំកសាងអភិវឌ្ឍន៍របស់គណគ្រប់គ្រងតំប់ក្លាក អាជ្ញាធរ និងរដ្ឋាភិបាលហ្វីលីពីនដែលបានរៀបចំតំបន់នេះបានយ៉ាងល្អសម្រាប់ទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ។

បានអញ្ជើញ ទស្សនាកន្លែង 4D Theater ដើម្បីស្វែងយល់ភូមិសាស្ត្រក្លាក រួចមក សម្ដេច​តេជោ ក៏បានបន្តទស្សនារោងចក្រផលិតតុក្កតារូបសត្វ ហាន់សាគ្រីអេស្សិន(Hansa Ctreation Inc.) ដែលជារោងចក្រផលិតរូបសត្វសម្រាប់ថតខ្សែភាពយន្ត។ សម្ដេចតេជោ ក៏បាន​បន្តអញ្ជើញទស្សនា ទីលានវាយកូនគោល សាន់វ៉ាឡេ(Sun Valley) ដែលជាគោលដៅទស្សនកិច្ចទី៣ និងចុងក្រោយផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort