សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញពិភាក្សាការងារ និង ពិសារអាហារពេលព្រឹក ជាមួយ នាយករដ្ឋមន្រ្តីវៀតណាម

នៅព្រឹកថ្ងៃដដែលនោះដែរ បន្ទាប់ជំនួបទ្វេភាគីជាមួយឯកឧត្តម ត្រាន់ ដាយក្វាន ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញពិភាក្សាការងារ និងពិសារអាហារពេលព្រឹកជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅមុនពិធីពិសារការងារពេលព្រឹក ឯកឧត្តម ង្វៀន សួនហ្វុក មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងគណៈប្រតិភូកម្ពុជា ដែលបានឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានរដ្ឋ អញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងមេដឹកនាំអាស៊ាន ជាមួយមេដឹកនាំ APEC ឆ្នាំ២០១៧ នៅទីក្រុងមាត់សមុទ្រលំហែកាយដាណាំង។ ឯកឧត្តមនាយករដ្ឋមន្រ្តីមានប្រសាសន៍ចាត់ទុកថា សុន្ទរកថាគន្លឹះរបស់ សម្តេចតេ ជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងកិច្ចសន្ទនាក្រៅផ្លូវការកាលពីម្សិលមិញនេះ គឺបានផ្តល់នូវភាពវិជ្ជមានខ្លាំងណាស់ ក្នុងការជំរុញការតភ្ជាប់រវាងអាស៊ាន និង APEC។ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ឲ្យកាន់តែរឹងមាំទ្វេរឡើង ពិសេសការខិតខំរួមគ្នាក្នុងជំរុញកំណើននៃទំហំពាណិជ្ជកម្មនៃប្រទេសទាំងឲ្យកាន់ខែខ្ពស់ថែមទៀត។ ជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញគណៈកម្មាធិការព្រំដែន ធ្វើការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរឲ្យហើយរួចរាល់ នៅក្នុងរដូវប្រាំងឆ្នាំ២០១៨ខាងមុខ ដើម្បីធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែនគោកនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក្លាយជាតំបន់ព្រំដែនប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច។ ក្នុងជំនួបគ្នានោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា វៀតណាម ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីកិច្ចពិភាក្សាប្រមាណ២០នាទីរួចមក មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា វៀតណាម និងគណៈប្រតិភូ បានអញ្ជើញ ពិសារអាហារពេលព្រឹករួមគ្នា ដោយក្ដីរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បី...

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
beylikdüzü escort escort beylikdüzü beylikdüzü escort