រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំតាក់តែងនូវឯកសារ «ផែនទីបង្ហាញផ្លូវ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០» ដែលមានកម្រាស់៤៨ទំព័រ ដើម្បីផ្តល់ទិសដៅក្នុងការអនុវត្តន៍ គោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
អនុក្រឹត្យនេះ កំណត់អំពីការគ្រប់គ្រងការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត ក្នុងវិស័យសាធារណៈ និងជាមួយវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការ តាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា «ថ.ផ.ទ.»
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃនេះបានបញ្ជាក់ថា យោងតាមសេចក្តីប្រកាស របស់រាជរដ្ឋាភិបាល ស្តីពីគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដុសជំរុញ, ក្រសួងសុខាភិបាលសូមធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះ បានសម្រេចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង និងកុមារ -យុវវ័យ អាយុចន្លោះពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលខកខានមិនបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ការចាក់ដូសជំរុញសម្រាប់ប្រជាពលរដ្ឋអាយុចាប់ពី ១២ឆ្នាំឡើងទៅ នឹងធ្វើឡើងចាប់ពីខែសីហា ឆ្នាំ២០២១នេះ ដល់អំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយអាស្រ័យលើលទ្ធភាពនៃការស្វែងរក និងទទួលបានវ៉ាក់សាំងកូវីដ១៩
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី១ និងដូសទី២ ជូនប្រជាពលរដ្ឋ និងពលករដែលនៅសេសសល់
រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូន លោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប ដែលត្រូវបានព្រះមហាក្សត្រម៉ាឡេស៊ី តែងតាំងជានាយករដ្ឋមន្រ្តីទី០៩ របស់ប្រទេសម៉ាឡេស៊ី កាលពីម្សិលមិញនេះ








