ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ
ក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតរចនាសម្ព័ន្ធ ចំណុះអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ (គ.អ.ក) ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបើយោងតាម សេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំង សមាសភាពនៃរចនាសម្ព័ន្ធចំណុះ អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន កំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ហើយបានក្លាយទៅជាគំរូនៃការរួមរស់ប្រកបដោយមិត្តភាព
ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ
ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតមួយហាមឃាត់ការលក់ និងទិញតេស្តរហ័សរកមេរោគកូវីដ១៩ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់
ការអនុវត្តយុទ្ធសាស្រ្ត អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំព្រមទាំងផ្លាស់ប្តូរឥរិយាបទដើម្បីរៀនរស់នៅជាបណ្តើរ ៗជាមួយនិងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩ (ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១)
សេចក្តីសម្រេចលេខ៨០សសរ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២១ ស្តីពី ការបង្កើតអនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ចំណុះឱ្យគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
(ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១)









