រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រយៈពេល២សប្តាហ៍ និងផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្នពីម៉ោង២១ ដល់ ម៉ោង ៣
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់គិតពីម៉ោង ២៣៖៥៩នាទី ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១
សេចក្តីជូនព័ត៌មានបន្ថែម លេខ៖៤៤៩/២១ គវក១៩ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពី ការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និង យុវវ័យ អាយុចាប់ពី១២ឆ...
ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ដីពីការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ
សារាចរ លេខ៖០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ ប្រយុទ្ធ និង ទប់ស្កាត់ ការឆ្លងរាលដា...
ក្នុងសារាចរនេះរាជរដ្ឋាភិបាល បានដាក់ចេញនូវផែនការសំខាន់ចំនួន ១១ចំណុច ជូនដល់អាជ្ញាធរពាក់ព័ន្ធរួមគ្នាអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែថ្មី នៅក្នុងសហគមន៍
រាជរដ្ឋាភិបាល បិទខេត្តជាប់ព្រំដែនថៃ ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta ក្នុងសហគមន៍
រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ បន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន
សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩»
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើត «ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩»
សេចក្តីជូនព័ត៌មាន របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្តីពី យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដល់កុមារ ...
ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសថា រាជធានី-ខេត្ត ចំនួន៤ នឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងព្រមៗគ្នា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ
លិខិររបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្តីពី ការអនុញាតឱ្យគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដែលទទួល បានការអនុញាតពីក្រសួងសុខាភិបាលធ្វើការស្នើសុំនាំចូល វ៉ាសាំងកូវ...
ក្នុងលិខិតជម្រាបទៅម្ចាស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ
សារាចរណែនាំ លេខ៖៣៨៩៤.អបស/ឱអបស របស់ក្រសួងសុខាភិបាល ស្តីពី ការចែកចាយ និងលក់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩
ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានចេញលិខិតមួយហាមឃាត់ការលក់ និងទិញតេស្តរហ័សរកមេរោគកូវីដ១៩ តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ដើម្បីធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ ស្តីពី ការអនុវត្តយុទ្ធសាស្រ្ត អប់រំ ផ្សព្វផ្សាយ និងបណ្តុះប...
ការអនុវត្តយុទ្ធសាស្រ្ត អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីគ្រោះថ្នាក់នៃវីរុសកូវីដ-១៩ ដែលនៅតែមានបន្តជាប់ជាប្រចាំព្រមទាំងផ្លាស់ប្តូរឥរិយាបទដើម្បីរៀនរស់នៅជាបណ្តើរ ៗជាមួយនិងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ
សេចក្តីប្រកាសព័ត៌មាន ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីចំណីអាហារ និងចំណីអាហារកកក្នុងបរិបទនៃការរាតត្បាត ជំងឺកូវីដ-១៩ (ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១)










