នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃភាពជាដៃគូមិត្តភាពរវាងកម្ពុជា និងរុស្ស៊ី ឯកឧត្តមរដ្ឋលេខាធិការ និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្តានុពល សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជាថ្មីនូវការបេ្តជ្ញាចិត្ត ដើម្បីលើកស្ទួយឧត្តមានុភាពនៃទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈយន្តការគន្លឹះផ្សេងៗ រាប់បញ្ចូលទាំងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាល។
កិច្ចការតំបន់ និងអន្តរជាតិមួយចំនួន ដែលជាក្តីបារម្ភរួម ក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។