សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីអភិរក្សធនធានធម្មជាតិទុកឱ្យកូនចៅជំនាន់ក្រោយ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត និងការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុង ជាដើម។

ទន្ទឹមនេះ សម្ដេចធិបតី បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។

សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី ៧ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆាជាតិ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort