សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្ម

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្ម និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាកសិករ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដែលរួមមានការលើកស្ទួយផលិតកម្ម រកទីផ្សាររក្សាលំនឹងតម្លៃកសិផលសំខាន់ក្នុងកម្រិតសមរម្យ ការដាក់ចេញពង្រាយមន្រ្តីកសិកម្មឃុំ ការរក្សាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តន៍ប្រកបដោយស្មារតីទទួលខុសត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្នមន្រ្តីកសិកម្មឃុំចំនួន ២៥០នាក់បានឆ្លងកាត់ការប្រឡងជ្រើសរើសដោយតម្លាភាព យុត្តិធម៌កាលពីចុងឆ្នាំ២០២៣ និងកំពុងបន្តយ៉ាងសកម្មនៅតាមមូលដ្ឋានរបស់ពួកគេ ហើយរាជរដ្ឋាភិបាលនឹងគ្រោងរើសបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ទិវាមច្ឆាជាតិនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម» នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤៕

   

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគលើការដំឡើងរោងចក...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd.
beylikdüzü escort escort beylikdüzü beylikdüzü escort