ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​បើកសន្និសីទ​ចក្ខុវិស័យ លើប្រធានបទ «ការឈានឡើងក្នុង​ខ្សែចង្វាក់​បង្កើតតម្លៃ សម្រាប់​​ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍ​កម្ពុជា»

FN៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីបើកសន្និសីទ ចក្ខុវិស័យលើប្រធានប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃ សម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍកម្ពុជា»។
សន្និសីទនេះ ធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្រ្តីមកពីតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងម្ចាស់សហគ្រាស និងធុរកិច្ចជនមួយចំនួនទៀត។ សន្និសីទនេះ ធ្វើឡើងក្នុងបំណងជំរុញចង្វាក់ផលិតកម្ម របស់សហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា៕
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយកំណើនសេដ្ឋកិច្ចកម្ពុជា បានកើនឡើងជានិច្ច។ សម្តេចនាយករដ្ឋមន្រ្តី ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ប្រមាណ ៧ភាគរយ គឺបានមកពីការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ច និងធុរកិច្ចត្រឹមត្រូវ ពិសេស គឺកុសលនៃសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅទូទាំងប្រទេស ដែលរាជរដ្ឋាភិបាលបានខិតខំការពារជាដាច់ខាតនាពេលកន្លងមក ពេលបច្ចុប្បន្ន និងទៅអនាគត។
– សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមការព្យាករណ៍នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់ ៧ភាគរយ ក្នុងនោះកំណើនក្នុងវិស័យកសិកម្មរំពឹងនឹងល្អប្រសើរឡើងវិញបន្តិច ដូចគ្នានិងកំណើន នៃវិស័យកាត់ដេរ នឹងរើបឡើងប្រសើរជាឆ្នាំ២០១៦។ ដោយឡែកវិស័យសំណង់ និងអចលនវត្ថុ នឹងបន្តថមថយកំណើន ដោយការកែតម្រូវនូវស្ថានភាពឥណទាន និងការផ្គត់ផ្គង់លើស។ ក្រៅពីនេះ កំណើន នៃឧស្សាហកម្មផ្សេងៗ ពិតមែនកាត់ដេរ រំពឹងថា នឹងមានកំណើនខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជារួម។ ស្ថានភាពបែបនេះរំពឹងថា នឹងបន្តរហូតដល់ឆ្នាំ២០១៨ ដែលកំណើនសេដ្ឋកិច្ចអាចនឹងសម្រេចបានដូចគ្នាក្នុងរង្វង់ ៧ភាគរយ។
– សម្តេចតេជោ បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា ក៏ប្រឈមទៅនឹងហានិភ័យពីខាងក្រៅមួយចំនួនដូចជា ភាពមិនប្រាកដប្រជាពាក់ព័ន្ធការតម្លើង អាត្រាការប្រាក់គោលរបស់ធនាគារកណ្តាលរបស់អាមេរិក ការចាកចេញរបស់អង់គ្លេស និងអនាគតរបស់សហភាពអឺរ៉ុប ហានិភ័យ នៃការធ្លាក់ចុះ នៃកំណើនសេដ្ឋកិច្ចចិន និងការថមថយកំណើនរបស់បណ្តាសេដ្ឋកិច្ច នៃប្រទេសកំពុងរីកលូតលាស់ ភាពចម្រូងចម្រាសក្នុងការធ្វើពាណិជ្ជកម្ម រវាងប្រទេសចិន និងរដ្ឋការរបស់ប្រធានាធិបតីអាមេរិកថ្មី ក៏ដូចជាការកើនឡើងនូវកម្តៅភូមិសាស្រ្តនយោបាយជាដើម។
– សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការងើបឡើងវិញ នូវតម្លៃប្រេង និងទំនិញលើទីផ្សារអន្តរជាតិ ក៏ជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ។
– សម្តេចតេជោ ហ៊ុន សែន បានមើលឃើញថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឲ្យបាន ៧ភាគរយ ដែលនឹងអាចឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺត្រូវរួមគ្នាខិតខំអនុវត្តគោល នយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងត្រូវចាត់ទុកថាជា «យុទ្ធសាស្រ្តកំណើនថ្មី» ដែលជាមគ្គុទ្ទេសន៍ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងសមត្ថភាពប្រកួតប្រជែង និង ការលើកកម្ពស់ផលិតភាព ដើម្បីឈានឡើងទៅកាន់ទួលថ្មីមួយទៀត ក្នុងខ្សែចង្វាក់ នៃតម្លៃបន្ថែមក្នុងតំបន់ និងសកលលោក។
– សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា កម្ពុជាត្រូវធ្វើទំនើបកម្ម នៃវិស័យឧស្សាហកម្ម ដែលជាកិច្ចការដ៏ចាំបាច់មួយ ដោយសារវិស័យនេះ នឹងដើរតួនាទីសំខាន់ក្នុងយុទ្ធសាស្រ្តកំណើនថ្មី ជាកម្លាំងចលករក្នុងការជួយទ្រទ្រង់ដល់កំណើនរយៈពេលមធ្យម និងរយៈពេលវែង ជាវិស័យ ដែលមានសក្តានុពលសម្រាប់បង្កើតការងារដល់យុវជន និងជាជន្ទល់កំណើនសេដ្ឋកិច្ចថ្មី ដែលអាចឆក់ស្រូបយកការវិនិយោគបន្ថែមក្រៅពីវិស័យកសិកម្ម និងទេសចរណ៍។
– សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា វិស័យឧស្សាហកម្មកម្ពុជា មានការរីកលូតលាស់យ៉ាងលឿន ដោយឧស្សាហកម្មមានចំណែក ២៨,៩ភាគរយ នៃផលិតផលជាតិសរុប ក្នុងឆ្នាំ២០១៦ គឺខ្ពស់បើធៀបនឹងកំណើន១៣,៥ភាគរយ ក្នុងឆ្នាំ១៩៩៤។ សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា សុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ ព្រមទាំងការកែប្រែប្រព័ន្ធសេដ្ឋកិច្ចប្រកបដោយជោគជ័យទៅជាសេដ្ឋកិច្ចទីផ្សារ ដែលជួយសម្រួល ដល់ការវិនិយោគ ពាណិជ្ជកម្ម និងការអភិវឌ្ឍវិស័យឯកជន បានគាំទ្រដល់ការរីកចម្រើនយ៉ាងលឿន នៃសង្គម សេដ្ឋកិច្ចកម្ពុជា។
– ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើទំនើបកម្មឧស្សាហកម្មឲ្យបានសម្រេច ចាំបាច់ត្រូវមានការបន្ស៊ីគោលនយោបាយនានាជាមួយគ្នា ដោយការផ្សារភ្ជាប់គោលនយោបាយឧស្សាហកម្មជាមួយ គោលនយោបាយតាមវិស័យផ្សេងៗទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ អប់រំ ដឹកជញ្ជូន ឡូជីស្ទីក វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម។
– សម្តេចនាយករដ្ឋមន្រ្តី បានបង្ហាញក្តីរំពឹងថា សន្និសីទ ដែលបានរៀបចំលើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីថល» នេះ នឹងផ្តល់ជាអនុសាសន៍ និងគំនិតល្អៗ សម្រាប់ចូលរួមចំណែក ដល់កិច្ចប្រឹងប្រែងពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព។

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort