នៅក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ គម្រោងកើនឡើង៥៤%

យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទីមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា ធៀបនឹងឆ្នាំ 2023 នៅក្នុងឆ្នាំ 2024 នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន 414 គម្រោង (កើនឡើងចំនួន 146 គម្រោងឬ 54%) មានទុនវិនិយោគ 6,900 លានដុល្លារអាមេរិក (កើនឡើង 1,973 លានដុល្លារអាមេរិកឬ 40%) ដែលអាចបង្កើតការងារសរុបប្រមាណ 33 ម៉ឺនកន្លែងក្នុងនោះគម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូតដល់ 69%។

តាមសេចក្តីប្រកាសព័ត៌មានដដែលនោះដែរ បានឱ្យដឹងថា ចំពោះការងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដោយមានទំនុកចិត្តពីសហគមន៍អន្តរជាតិលើភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ 2024 ប្រហាក់ប្រហែលនឹងឆ្នាំ2023 ដែរ កម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការប្រមាណ 2,100 លានដុល្លារអាមេរិកក្នុងនោះ 40% ជាហិរញ្ញប្បទានឥតសំណង និង 60%ជាឥណទានសម្បទាន។ ភាគច្រើននៃហិរញ្ញប្បទាន ត្រូវបានប្រើប្រាស់ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធប្រមាណ 22% និងវិស័យសេដ្ឋកិច្ចនិងសង្គមកិច្ច ប្រមាណ 25%។

សូមជម្រាបជូនថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាស្ថាប័នប្រតិបត្តិ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1994 បំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំនិងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort