អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតករណីបទល្មើសជាក់ស្តែងលើឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ៤៤ឆ្នាំ ជាប្រធានគណបក្សកម្លាំងជាតិ ដែលបានធ្វើសកម្មភាព កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ចុះជួបជាមួយសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនៅខេត្តអ៉ីបារ៉ាគិ ប្រទេសជប៉ុន ហើយបានបង្ហោះផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គម ដោយបានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រ ថាមានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍន៍ ប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្តថា ដោយពិនិត្យឃើញថា សកម្មភាពរបស់ជនសង្ស័យ ស្ថិតក្នុងបទល្មើសជាក់ស្តែង និងតាមលទ្ឋផល នៃការស៊ើបអង្កេតរបស់មន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន លេខ២៨៨ អ.យ.ក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ បង្គាប់ឱ្យនាំខ្លួនឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ៤៤ឆ្នាំ ឱ្យមកបង្ហាញខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនខាងលើ ដោយបានចាប់ខ្លួនឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ៤៤ឆ្នាំ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត។

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តចាត់ការសំណុំរឿងនេះដោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ស្របតាមនីតិវិធី និងច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
beylikdüzü escort escort beylikdüzü beylikdüzü escort