សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងសមត្ថភាពសុខាភិបាលនៅខេត្តសៀមរាប ក៏នឹងជួយជំរុញដល់ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងមន្ទីរពេទ្យនៅខេត្តសៀមរាបនេះ ក៏នឹងជួយផ្តល់សេវាកម្មដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងខេត្តសៀមរាបផងដែរ ពីព្រោះថាខេត្តសៀមរាបគឺជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ ដូច្នេះហើយនឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន ដែលត្រូវការប្រើប្រាស់សេវាព្យាបាលនៅទីនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពពេទ្យនៅខេត្តសៀមរាបនេះ គឺជាជំហានមួយដែលនឹងចូលរួមកសាងសមត្ថភាពឱ្យក្លាយទៅជាពេទ្យតំបន់នៅថ្ងៃខាងមុខ ហើយក៏ជាការកសាងមូលដ្ឋានយូរអង្វែងសម្រាប់សុខភាពប្រជាជនរបស់យើងនៅមូលដ្ឋាន និងភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តសៀមរាបនេះទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort