សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សាកលវិទ្យាល័យការពារជាតិបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នាយទាហាន នាយទាហានរង និងពលទាហាននៃសាកលវិទ្យាល័យការពារជាតិបានអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដែលធ្វើឱ្យសាកលវិទ្យាល័យនេះសក្ដិសមជាគ្រឹះស្ថានឧត្តមសិក្សា និងបានដើរតួនាទីសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សាកលវិទ្យាល័យនេះក៏បានអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាងចំណេះដឹង ស្មារតី ឆន្ទៈ មនសិកាស្នេហាជាតិ ជំរុញដល់ការទទួលយកបរិវត្តកម្មឌីជីថលដើម្បីឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា វិទ្យាសាស្រ្តសម័យទំនើប នវានុវត្តន៍យោធាក្នុងតំបន់និងលើសកលលោក ដើម្បីធានាដល់ចីរភាពនៃការអភិវឌ្ឍវិស័យការពារជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤នៅសាកលវិទ្យាល័យការពារជាតិ» នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ