សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដើម្បីជួយជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអាទិភាព៦ចំណុច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រយៈពេល៧ខែដំបូងរបស់ខ្លួន រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលនយោបាយអាទិភាពទាំង៦ចំណុច ប្រកបដោយលទ្ធផលគួរឱ្យកត់សម្គាល់ ដែលបានជួយឱ្យប្រសើរឡើង នូវសុខុមាលភាពប្រជាពលរដ្ឋ។

សម្តេចធិបតី បានថ្លែងបន្ត គោលនយោបាយជាអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល រួមមាន ៖

១- របបសង្គម មានមូលនិធិសមធម៌សុខាភិបាល

២- ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

៣- ការធ្វើស្ថាប័នីយកម្មជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ

៤- ការជំរុញលើកទឹកចិត្តខ្ពស់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ  

៥- រៀបចំយន្តការសម្របសម្រួលហិរញ្ញប្បទាន ក្នុងការសំដៅលើកស្ទួយផលិតកម្ម និង

៦- ការពង្រាយមន្ត្រីបច្ចេកទេសកសិកម្មដល់មូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីភាពសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត មណី រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort