សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បានកំណត់យកបច្ចេកវិទ្យាជាអាទិភាពទី៥ ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ក្នុងពិធីបើកទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រានធុនតូច មធ្យម ឆ្ពោះទៅវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ដែលមានរយៈពេល៣ថ្ងៃនេះ បានបណ្តុះស្មារតីស្រឡាញ់វិទ្យាសាស្រ្ត តាមរយៈការពិសោធន៍ ការមើលឃើញផ្ទាល់ដោយឆ្លុះបញ្ចាំងពីការជំរុញកិច្ចសហប្រតិបត្តិការរវាងតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធនវានុវត្តន៍ជាតិដើម្បីចាប់យកសក្តានុពលនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បំផុសការយល់ដឹងក្នុងចំណោមតួអង្គធ្វើជាគោលនយោបាយសិក្សាស្រាវជ្រាវ និងវិស័យឯកជនជាពិសេសការដាក់បញ្ចូលបច្ចេកវិទ្យានៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មដើម្បីជំរុញផលិតភាព និងបង្កើនតម្លៃបន្ថែមសម្រាប់សហគ្រាសធុនតូចនិងមធ្យម ក្នុងបរិការដែលបណ្តាប្រទេសនៅលើសកលលោក កំពុងតែបន្តការហ៊ុមព័ទ្ទដោយហានិភ័យនិងភាពមិនប្រាកដប្រជារួមទាំងកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពបច្ចេកវិទ្យា និងការលើកកម្ពស់សមិទ្ធកម្ម នវានុវត្តន៍ របស់សហគ្រាសគឺជាកត្តាគន្លឹះ ដើម្បីសម្រេចបាននូវការចាប់យកខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់និងសកលលោក នៅក្នុងបរិការដែលប្រទេសកម្ពុជាកំពុងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋកូរ៉េ សាធារណរដ្ឋប្រជាមានិតចិន អេមីរ៉ាតអារ៉ាប់រួម និងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀង ហើយពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងទិសដៅនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជាសេនាធិការ ដើម្បីសម្រេចបាននូវការកសាងមូលដ្ឋានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយបន្ថែម បច្ចេកវិទ្យាជាអាទិភាពទី៥ ក្នុងយុទ្ធសាស្រ្តបច្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

រាជរដ្ឋាភិបាលកំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុ...

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍កំណត់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិបន្តវេន ស្របតាមមុខតំណែងនីមួយៗក្នុងរចនាសម្ព័ន្ធអគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពនគរបាលថ្នាក់
beylikdüzü escort escort beylikdüzü beylikdüzü escort