ឯកឧត្តមហ៊ុនម៉ានីប្រគល់ផ្ទះជូនគ្រួសារយុវសិស្សនិទ្ទេសA (អន ផានិត)

ដោយមើលឃើញពីការលំបាកខ្វះខាតក្នុងជីវភាពនិងមានទីជំរកមិនសមរម្យ​របស់គ្រូសារ​ប្អូនប្រុសអនផានិតជាយុវសិស្សនិទ្ទេស(A)ឆ្នាំ២០២៣ដែលមានឪពុកម្តាយជាជនមានពិការភាពទាំងពីរនាក់ រស់នៅក្នុងភូមិជ្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត សម្តេចអគ្គមហាសេនា បតីតេជោ​ហ៊ុន​សែន ​និងសម្តេចកិត្តិ​​ ព្រឹទ្ធបណ្ឌិត​ប៊ុន​ រ៉ានី​ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​​​បានសម្រេច ផ្តល់១ខ្នង ជូនគ្រួសារ ខាងលើនេះ ដោយបានប្រគល់ភារកិច្ច ជូនកងកម្លាំងវិស្វកម្ម សម្តេចតេជោសែន សៀមរាប ​ជាអ្នកទទួលសាងសង់ ​​​​ដោយប្រើរយះពេល៤ខែ​​ ទើបរួចរាល់។​ផ្ទះ​នេះ​ មានទំហំ ​១១ម៉គុណ១៦ម៉៦០ មាន៥បន្ទប់ គឺ​បន្ទប់គេង៣ ​បន្ទប់​ទទួលភ្ញៀវ១ ​និងបន្ទប់បាយ ១ ព្រមទាំង មានបន្ទប់ទឹក៤​​ មាន​អាងស្តុបទឹកនិងរបងព័ទ្ធជុំវិញផងដែរ។​

ក្នុងពិធីប្រគល់ផ្ទះជូន លោក ​អន​ចាន់ណា ​និងអ្នកស្រី ​តុប ​មករា ដែលជាឪពុក ម្តាយ​​​ របស់​យុវសិស្ស​ អន​​ផានិត​​ នៅព្រឹកថ្ងៃទី​២៤​ខែ​មិនា​ឆ្នាំ២០២៤នេះ​​ឯកឧត្តម​ហ៊ុន​ម៉ានី​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណះ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើរសួរសុខទុក្ខ និងក្តីនឹករលឹកពី សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុនសែន​និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប៊ុនរ៉ានីហ៊ុនសែន​​ជូនចំពោះលោក​ អន ​​ចាន់ណា និងលោកស្រី តុបមករា​​​ និងក្រុមគ្រួសារ​​​ និងចូលរួមអបអរសាទរ​​ក្នុងពេល ដែលក្រុមគ្រួសារ លោក និង លោកស្រី ទទួលបានអំណោយ ដ៍ថ្លៃថ្លា ជាផ្ទះថ្មី១ខ្នងពី សម្តេចតេជោ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិតនាពេលនេះ​​​។ជាមួយនេះ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​​ ក៍​បាន​ក្រើនរំឮក​ដល់ ​លោក អន​ ចាន់ណា និងលោកស្រី ​​តុប មករា​​ និងកូនស្រីម្នាក់ទៀត ​ក្នុងបន្ទុក​ត្រូវ បន្តខិតខំពង្រឹងជីវភាព និងខិតខំ រៀនសូត្រ ហើយកុំបារម្មណ៍ ចំពោះ យុវសិស្ស អនផានិត អី ព្រោះថានៅភ្នំពេញអនផានិតទទួលបានយកចិត្តទុកដាក់លើ ការហូបចុក ស្នាក់នៅ និងការសិក្សា រៀនសូត្រ យ៉ាងល្អប្រសើរហើយ​។

លោក អន ចាន់ណា តំណាងក្រុមគ្រួសារ បានសម្តែង សេចក្តីរីករាយឥតឧបមា ដោយ គ្រួសារលោកទទួលបាន ការអាណិតស្រឡាញយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំបន្តវេន ដែលមិនត្រឹមតែឧបត្ថម សំរាប់កូនប្រុសច្បង របស់គ្រួសារ លោក មានការស្នាក់នៅ និងរៀនសូត្របន្ត នៅភ្នំពេញនោះទេ តែថែមទាំងផ្តល់ទី ជំរកដ៍កក់​ក្តៅបំផុត សំរាប់ក្រុមគ្រួសារលោក ​ដែលគុណដ៍ថ្លៃថ្លានេះ ​រូបលោក និងក្រុមគ្រួសារ នឹងចងចាំអស់​១ជីវិត។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈាន​ ចូលមកដល់ នាពេលខាងមុខតាមរយះឯកឧត្តមហ៊ុនម៉ានីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ ដែលមានវត្ថមាន ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ លោក ​អន ចាន់ណានិងក្រុមគ្រួសារ សូមបួងសួងដល់ អស់វត្ថុសក្តិសិទ្ធិ ក្នុងលោក និងទេវឆ្នាំថ្មី សូមប្រោសព្រហ្ម ប្រសិទ្ទិពរជ័យ បវរមហាប្រសើរ ជូន សម្តេច តេជោ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ និងកូន​​​ចៅ ទាំងអស់ ជួបតែសេចក្តីសុខ សុភមង្គល និងពុទ្ធពរ៤ប្រការ កុំបីឃ្លាងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
beylikdüzü escort escort beylikdüzü beylikdüzü escort