សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលខិតខំដាក់ចេញគោលនយោបាយឱ្យចេញជាសមិទ្ធផលជាក់ស្តែងលើដី ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កាលនៅរយះពេល ២ឆ្នាំមុន គឺអាចនឹងមានប្រជាពលរដ្ឋមួយចំនួនគិតថា គម្រោងកសាងមន្ទីរពេទ្យធំតេជោសែនកោះធំ គិតថា មិនដឹងពេលណាបានរួចរាល់នោះទេ ជួនកាលអាច១០ឆ្នាំ ប៉ុន្តែតាមការពិត មិនដល់ ២ឆ្នាំផង បានសម្រេចការសាងសង់អគារមួយនេះរួចរាល់ និងបំពាក់ទៅដោយឧបករណ៍ទំនើបៗអស់ប្រមាណទឹកប្រាក់ ៤លានដុល្លារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា តម្រូវការរបស់ប្រជាពលរដ្ឋត្រូវការទំនើបកម្ម បច្ចេកវិទ្យា និងការដោះស្រាយតម្រូវការបានលឿន ទើបរាជរដ្ឋាភិបាលខិតខំដាក់ចេញគោលនយោបាយ មិនមែនមានតែនៅលើក្រដាសនោះទេ។ ប៉ុន្តែត្រូវធ្វើយ៉ាងណាខិតខំឱ្យទៅជាសមិទ្ធផលលើដីជាក់ស្តែងជូនប្រជាពលរដ្ឋ៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Sadyr Japarov ប្រធានាធិបតី នៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ
beylikdüzü escort escort beylikdüzü beylikdüzü escort