សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ដរាបណាប្រជាពលរដ្ឋគាំទ្រ និងជឿជាក់លើការដឹកនាំប្រទេស នោះរាជរដ្ឋាភិបាលនឹងខិតខំបង្កើនសមិទ្ធផលថ្មីៗ ជាប្រវត្តិសាស្ត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា សមិទ្ធផល ២កន្លែងធំជាងគេ ជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជា រួមមាន ព្រលានយន្តហោះអន្តរជាតិតេជោ សែន នៅខេត្តកណ្តាល និងសមិទ្ធផលបន្ទាប់ គឺផ្លូវទឹក ជាគម្រោងព្រែកជីកហ្វូណន មានតភ្ជាប់មកកោះធំតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ខេត្តកណ្តាលពិតជាមានផ្ទៃដីធំ អំណោយផលដល់ការអភិវឌ្ឍន៍វិស័យដឹកជញ្ជូន ផ្លូវទឹក ផ្លូវអាកាស និងវិស័យសុខាភិបាល ទាំងអស់នេះ គឺជាសមិទ្ធផលដ៏ធំ ហើយដរាបណាប្រជាពលគាំទ្រឱ្យគណបក្សប្រជាជនកម្ពុជា នៅបម្រើដាក់គោលនយោបាយបម្រើប្រជាពលរដ្ឋ នោះរាជរដ្ឋាភិបាលនឹងខិតខំបង្កើននូវសមិទ្ធផលថ្មីៗជាកម្រិតប្រវត្តិសាស្ត្រជូនដល់ប្រជាពលរដ្ឋទូរទាំងប្រទេសបន្ថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

(ហ្វេសប៊ុក) សារពិសេសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការផ្អាកការរុះរើសាលា...

ខ្ញុំបានឆ្លៀតពេលជួបជាមួយប្អូនប្រុស អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ខ្ញុំបានចាប់អារម្មណ៍ពីសកម្មភាពរបស់ប្អូនប្រុស ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង
beylikdüzü escort escort beylikdüzü beylikdüzü escort