លោកប៉ែន បូណា៖ គណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរ

លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាមហាជោគជ័យថ្មីមួយទៀតសម្រាប់គណបក្សប្រជាជនកម្ពុជា។ លទ្ធផលបឋមបានបង្ហាញថា គណបក្សដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានទទួលអាសនៈ ៥៥ ក្នុងចំណោម ៥៨ ដែលកើតចេញពីការបោះឆ្នោតអសកល។ កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាបានទទួលដល់ទៅ១២០អាសនៈក្នុងចំណោម ១២៥ អាសនៈក្នុងរដ្ឋសភា។

ការបោះឆ្នោតពីរលើកចុងក្រោយនេះ ឆ្លុះបញ្ចាំងពីមហាជោគជ័យជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតនៅកម្ពុជា។ ជោគជ័យដ៏ធំធេងនេះមិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ។ ការដឹកនាំប្រទេសឱ្យស្គាល់ការអភិវឌ្ឍដល់កម្រិតកំពូលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំចុងក្រោយ គឺជាភស្តុតាងដែលមិនអាចប្រកែកបាន និងស្តែងឱ្យឃើញពីចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅចំពោះមុខក្រសែភ្នែកប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានដោយគ្មានជនណាឬក្រុមណាមួយអាចកាឡៃបាន ឡើយ។

សម្តេចតេជោ ហ៊ុន សែន បុរសខ្លាំងរបស់កម្ពុជាដែលជាមេដឹកនាំដ៏ខ្លាំងពូកែគ្មានគូប្រៀប គឺជាអ្នកសាងប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់កម្ពុជាក្នុងសម័យទំនើប។ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកដឹកនាំបន្តវេនដ៏មានសក្តានុពល ពោរពេញដោយសមត្ថភាព និងបានដាក់ចេញគោលនយោបាយដែលឆ្លើយតបយ៉ាងល្អទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ហើយដើរស្របនឹងនិន្នាការរបស់ពិភពលោកទៀតផង។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញលេញនិងយ៉ាងឆាប់រហ័សពីប្រជាពលរដ្ឋខ្មែរក៏ដូចជាពីសហគមន៍អន្តរជាតិ។

នេះគឺជាហេតុផលគ្រប់គ្រាន់ដែលធ្វើឱ្យគណបក្សប្រជាជនកម្ពុជាក្លាយជាជម្រើសតែមួយគត់មិនអាចខ្វះបានរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងពេលបច្ចុប្បន្នក៏ដូចជាពេលអនាគត។ ទំនុកចិត្តនិងការគាំទ្រពេញទំហឹងរបស់ប្រជាពលរដ្ឋ គឺជាប័ណ្ណធានាយ៉ាងរឹងមាំសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការគ្រងតំណែងជាគណបក្សដឹកនាំប្រទេសក្នុងរយៈពេលយូរតទៅទៀត។

សរុបទៅ ចំណងទាក់ទងរវាងប្រជាពលរដ្ឋខ្មែរជាមួយគណបក្សប្រជាជនកម្ពុជាបានក្លាយជាកិច្ចសន្យាយ៉ាងរឹងមាំមិនអាចកាត់ផ្តាច់បានដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងនិរន្តរភាពនៃការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសអភិវឌ្ឍ រុងរឿង និងមានចំណូលខ្ពស់ស្របតាមគោលដៅដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ៕

ដោយលោកប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ...

ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់វិមានសាមគ្គីភាព (អគារថ្មីនៃព្រឹទ្ធសភា) ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
beylikdüzü escort escort beylikdüzü beylikdüzü escort