សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាទិសដៅអាទិភាពចម្បងនៃយុទ្ធសាស្ត្របញ្ចកោណ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងប្រទេសយើងបាននិងកំពុងរីករាលដាលពីទីក្រុង ពីទីប្រជុំជន ទៅដល់តំបន់ជនបទមួយចំនួន ហើយអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនកាន់តែមានការកើនឡើងគួរអោយព្រួយបារម្ភ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ «បរិស្ថានគ្របដណ្តប់» និង «ស្នូលនៃយុទ្ធសាស្រ្ត» ថាជា «ការបន្តពង្រឹងសន្តិភាព ស្ថិរភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមសាធារណៈ» ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាទិសដៅអាទិភាពដ៏ចម្បងមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩» នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់
beylikdüzü escort escort beylikdüzü beylikdüzü escort