សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឱកាសធំបំផុតសម្រាប់ការអភិវឌ្ឍកម្ពុជាគឺ «សុខសន្តិភាព»

ក្នុងពិធីសម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រមាណជាង៥ពាន់អង្គ/នាក់ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលប្រទេសជាតិមានសុខសន្តិភាព យើងឈប់យកលុយទៅទិញអាវុធបាញ់គ្នា ហើយយើងបង្វែរថវិកាទៅវិនិយោគលើវិស័យធនធានមនុស្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាបានប្រែក្លាយដីចម្ការមីនឱ្យទៅជាដីសម្រាប់ធ្វើកសិកម្ម។ ស្ពានដែលធ្លាប់ដាច់ដោយសារសង្រ្គាម ត្រូវបានកសាងតភ្ជាប់ឡើងវិញ និងពង្រីកបន្ថែម។

ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រោយពីប្រទេសកម្ពុជាបញ្ចប់សង្រ្គាម មានសន្តិភាពពេញលេញ បានបង្កឱកាសឱ្យយើងរត់តាមប្រទេសនានានៅលើពិភពលោកទៀតផង៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោ...

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងជាប្រធាន
beylikdüzü escort escort beylikdüzü beylikdüzü escort