សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សុខសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិពេញលេញ បានផ្តល់ឱកាសឱ្យយើងកែលម្អ និងស្ថាបនាលើប្រព័ន្ធអភិបាលកិច្ច

ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សុខសន្តិភាព ស្ថេរភាពនយោបាយ និងការឯកភាពជាតិពេញលេញ ដែលសម្រេចបានដោយលំបាកបំផុត បានផ្តល់ឱកាសឱ្យយើងកែលម្អ និងស្ថាបនាលើប្រព័ន្ធអភិបាលកិច្ចរបស់យើង តាមរយៈការរៀបចំការងារកែទម្រង់ជាប្រព័ន្ធនៅក្នុងលក្ខណៈជាកម្មវិធីរយៈពេលវែង មានការកំណត់ចក្ខុវិស័យវែងឆ្ងាយ មានការបែងចែកជាដំណាក់កាលប្រកបដោយភាពជាក់ស្តែងនិយម ជាមួយនឹងគោលដៅជាក់លាក់ព្រមទាំងមានរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តន៍ច្បាស់លាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះ បានបង្ហាញអំពីសេចក្តីក្លាហាន មហិច្ឆតា និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា លើការកែទម្រង់ ដោយតម្រូវទៅតាមបរិបទកម្ពុជា និងឆ្លើយតបបានតាមសេចក្តីត្រូវការរបស់កម្ពុជា ប្រកបដោយមោទនភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេស
beylikdüzü escort escort beylikdüzü beylikdüzü escort