សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីនៃការកែទម្រង់ គឺត្រូវប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះកិច្ចការកែទម្រង់ដែលជោគជ័យ គឺត្រូវផ្អែកលើ កត្តាសំខាន់បួន រួមមាន៖ ១-ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២- ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ៣- ត្រូវមានការចូលរួមដោយស្មោះត្រង់ និង ៤-ត្រូវមានការលះបង់ក្នុងការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងទង់កាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម ភ្ញាក់រលឹក និងម៉ឺងម៉ាត់ក្នុងការកែទម្រង់មុតស្រួច ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែរីកចម្រើនថែមទៀត៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ