សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងអធិការកិច្ចត្រូវសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រសួងអធិការកិច្ចត្រូវរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីអោយវិស័យអធិការកិច្ចអាចដំណើរការទៅមុខបានលឿន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ទន្ទឹមនេះ ក្រសួងអធិការកិច្ចត្រូវសិក្សាលទ្ធភាពធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្តឹងតវ៉ា និងច្បាប់ស្តីពីបណ្តឹងបរិហារដែលមានកន្លងមក ឬ ត្រូវតាក់តែងថ្មីដើម្បីឱ្យស្របតាមការវិវត្តនៃស្ថានភាពសង្គមជាតិជាក់ស្តែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងស្ថាប័នពាក់ព័ន្ធ សហការគ្នារៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងអធិការកិច្ចឱ្យបានឆាប់រហ័ស ដោយឈរលើប្រយោជន៍រួម សំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច» នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort