សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យើងត្រូវបន្តអនុវត្តតាមទិសស្លោក «អធិការកិច្ចជាភ្នែកជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច ដែលប្រារព្ធធ្វើនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា គឺការពង្រឹងអភិបាលកិច្ច ឱ្យមានប្រសិទ្ធភាពដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ ដែលយើងត្រូវបន្តអនុវត្តតាមទិសស្លោក «អធិការកិច្ចជាភ្នែក ជាត្រចៀករបស់ថ្នាក់លើ និងជាមិត្តដ៏ជិតស្និទ្ធរបស់ថ្នាក់ក្រោម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណែទម្រង់អធិការកិច្ច និងស្ថាប័នរដ្ឋ គឺជាការងារសំខាន់ដែលត្រូវអនុវត្ត ដើម្បីពង្រឹងអភិបាលកិច្ច និងធ្វើទំនើបកម្មស្ថាប័ន។

ទន្ទឹមនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ស្នូលធំបំផុតរបស់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គឺអភិបាលកិច្ច ពោលគឺយើងត្រូវរៀបចំផ្ទះយើងឱ្យបានស្អាតសិនចាំទៅត្រួតពិនិត្យផ្ទះគេ រៀបចំផ្ទះយើងឱ្យបានស្អាត ទើបយើងអាចបម្រើប្រជាពលរដ្ឋមានប្រសិទ្ធភាពបាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort