សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការសម្រេចបាននូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» ដែលបាននិងកំពុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការពេលនេះ បានឆ្លុះបញ្ជាំងពីសមត្ថភាពក្នុងការធ្វើការងារជាក្រុម ពោលគឺក្រុមការងារបានដើរតួនាទីជាតួអង្គតែមួយ ក្នុងដំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដែលពិធីនេះប្រារព្ធនៅក្នុងខេត្តព្រះសីហនុ។
សម្តេចធិបតី បានថ្លែងបន្តថា ដោយផ្អែកលើស្មារតីនេះ សម្ដេចសូមលើកទឹកចិត្តដល់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមការដឹកនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័ននានា ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុមបែបនេះបន្តទៀត ដើម្បីទទួលបានលទ្ធផលជាក់ស្តែង ស្របតាមគោលបំណង និងគោលដៅការងារឱ្យប្រកបដោយប្រសិទ្ធភាព៕