មូលនិធិ GX Foundation ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រដល់វិស័យសុខាភិបាល ដោយផ្ដោតលើការព្យាបាលជំងឺភ្នែកឡើងបាយ និងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឱ្យ លោក Leung Chun-Ying ប្រធានមូលនិធិ GX Foundation និងជាអនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សាយោបល់នយោបាយប្រជាជនចិន និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

នាឱកាសនៃជំនួប លោកប្រធានមូលនិធិ GX Foundation បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្តែងការគួរសម និងបានគោរពជម្រាបជូន សម្ដេចធិបតី អំពីកិច្ចសហប្រតិបត្តិការរវាងមូលនិធិGX Foundation ជាមួយនឹងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមក ដោយបានបញ្ជាក់ថាមូលនិធិបានចុះនូវអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រសួងសុខាភិបាល ដើម្បីសហការលើការថែទាំ និងការព្យាបាលជំងឺភ្នែកឡើងបាយជូនប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្ដាខេត្តមួយចំនួន នាពេលកន្លងមក។ បន្ថែមពីនេះ លោកប្រធានមូលនិធិ បានគោរពជម្រាបជូនសម្ដេចធិបតី អំពីការបន្តកិច្ចសហប្រតិបត្តិការ និងគម្រោងពង្រីកកម្មវិធីចំនួនពីរ ដោយសហការជាមួយនឹងក្រសួងសុខាភិបាល៖ ទី១). ការពង្រីកនូវការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយទៅតាមបណ្ដាខេត្តគោលដៅថ្មីៗ បន្ថែមទៀត និង ទី២). ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន និងបានស្វាគមន៍ចំពោះគម្រោងនៃការពង្រីកកម្មវិធីរបស់មូលនិធិ ក្នុងការគាំទ្រដល់វិស័យសុខាភិបាលកម្ពុជាបន្ថែមទៀត ដូចជាកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តទៅដល់មូលនិធិ GX Foundation ឱ្យបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការ ទៅលើកម្មវិធីទាំងនេះ ជាមួយនឹងក្រសួងសុខាភិបាលបន្ថែមទៀត ជាពិសេស ក្នុងការកំណត់នូវបណ្តាខេត្តគោលដៅថ្មីៗ សម្រាប់ការផ្ដល់សេវាពិនិត្យ និង ព្យាបាលជំងឺភ្នែកឡើងបាយ និង កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំង...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Magadalini Nicolaou ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋក្រិកប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។
beylikdüzü escort escort beylikdüzü beylikdüzü escort