សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពត្រូវការពារឱ្យបានដាច់ខាតនូវស្ថាប័នជាតិ សាសនា ព្រះមហាក្សត្រ

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពពិតជាបានដើរតួយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការការពារឱ្យបានដាច់ខាតនូវស្ថាប័នជាតិ សាសនា ព្រះមហាក្សត្រ ជាពិសសកងទ័ពត្រូវប្តេជ្ញាការពារជាតិឱ្យខាងតែបាន ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដូចកាលពីអតីតកាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក កាលពីឆ្នាំ១៩៩៩ គឺជាចំណាត់ការដ៏ត្រឹមត្រូវបំផុត ខណៈកងទ័ពជើងគោកបានចូលរួមប្រតិបត្តិការយ៉ាងសកម្ម ក្នុងការប្រមូលផ្តុំកងទ័ពគ្រប់ភាគីទាំងអស់ ចូលរួមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ រួមទាំងបានការពារនូវយន្តការជាច្រើនទៀត ធ្វើឱ្យកម្ពុជាមានសុខសន្តិភាពនិងការអភិវឌ្ឍ រហូតដល់សព្វថ្ងៃនេះ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យកងទ័ពទាំងអស់ ត្រូវតែចូលរួមថែរក្សាឱ្យបាននូវសមិទ្ធផលសុខសន្តិភាពដែលយើងរកបានដោយលំបាក ព្រមទាំងការពារនូវសមិទ្ធផលទាំងឡាយនៅកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ។ សម្តេចធិបតី បានបន្តថា កងទ័ពក៏ត្រូវពង្រឹងខ្លួនដើម្បីកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាជនកម្ពុជាផងដែរ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort