សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងទ័ពកម្ពុជា បានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ

ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤ ដែលប្រារព្ធនៅខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពកម្ពុជា មិនត្រឹមតែបានចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេសជាតិយើងនោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានា ក្រោមឆត្រនៃអង្គការសហប្រជាជាតិទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា យើងមិនត្រូវបានអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពនៅក្រៅប្រទេសបានទេ លើកលែងតែនៅក្រោមឆត្រអង្គការសហប្រជាជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តចូលរួមក្នុងការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ ព្រោះកម្ពុជាយល់ច្បាស់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងភ្លើងសង្គ្រាម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២៣ ខែតុ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយនឹងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤៖
beylikdüzü escort escort beylikdüzü beylikdüzü escort