សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធឡើងនៅពេលដែលកម្ពុជាសម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ខួបអនុស្សាវរីយ៍លើកទី២៥ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ប្រារព្ធធ្វើឡើងនៅពេលដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធិផលធំៗជាច្រើនលើគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ កម្ពុជាក៏បាននិងកំពុងបន្តឈានទៅប្រកបដោយភាពជឿជាក់លើមាគ៌ាសុខសន្តិភាព និងការអភិវឌ្ឍ ជាមួយនិងសមិទ្ធិផលថ្មីៗរបស់ខ្លួនលើឆាកអន្តរជាតិ ខណៈពេលដែលប្រជាជនកម្ពុជាទូទាំងប្រទេស កំពុងរស់នៅយ៉ាងសុខដុមរមនា ប្រកបដោយសេចក្តីសុខ និងផ្លែផ្កានៃសុខសន្តិភាព។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីបានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃកងយោពលខេមរភូមិន្ទដែលតែងតែធ្វើពលិកម្មយ៉ាងធំធេង និងខិតខំពុះពារជំនះគ្រប់ឧបសគ្គក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤» នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភ...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីការងារសំខាន់ៗរបស់រាជរដ្ឋាភិបាលដើម្បីបន្តនិរន្តរភាពសង្គម សេដ្ឋកិច្ច និងវិធានការអន្តរាគមន៍នានាដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការការពារបូរណភាពទឹកដី៖
beylikdüzü escort escort beylikdüzü beylikdüzü escort