សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនូវអនុសាសន៍មួយចំនួនដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថល

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវធ្វើបវិវត្តកម្មឌីជីថលដើម្បីធានានូវវិសាលភាពនៃការផ្សាយគ្របដណ្តប់ទូទាំងប្រទេសអោយបានលឿនរហ័ស និងមានគុណភាពខ្ពស់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមដែលកើតឡើងចេញពីការវិវត្តបច្ចេកវិទ្យាឌីជីថលក្នុងវិស័យព័ត៌មានព្រមទាំងសម្រាប់តម្រង់ទិសការរៀបចំគោលនយោបាយយុទ្ធសាស្រ្តវិស័យព័ត៌មាន និងសោតទស្សន៍រយៈពេលខ្លី មធ្យម និងរយៈពេលវែង។ ដើម្បីចូលរួមអនុវត្តន៍អោយបានជោគជ័យនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ មានអនុសាសន៍មួយចំនួនដូចខាងក្រោម៖

ទី១-សហការជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ដោយក្រសួងព័ត៌មាន ត្រូវរៀបចំវិធានការច្បាប់ និងបទដ្ឋានបច្ចេកទេសសម្រាប់គ្រប់គ្រង និងលើកកម្ពស់គុណភាពនៃការផ្សាយ និងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន រួមទាំងការពិនិត្យឡើងវិញលើច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានវ័យចំណាស់ដើម្បីឆ្លើយតបនឹងការវិវត្តរបស់សង្គម

ទី២-ក្រសួងព័ត៌មានត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំក្រមស្តង់ដារប្រតិបត្តិ ក្រមសីលធម៌សារព័ត៌មានជាតិ ដែលជាធម្មនុញ្ញសារព័ត៌មាន (សម្រាប់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានគោរព និងអនុវត្តន៍ ។

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន» នៅរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc.
beylikdüzü escort escort beylikdüzü beylikdüzü escort