សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ចប់ការងារនៅប្រទេសស្វីស បន្តដំណើរទៅប្រទេសបារាំង

(ដាវ៉ូស, ស្វីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងគណៈប្រតិភូ បានបញ្ចប់ការងារនៅក្នុងប្រទេសស្វីសហើយនៅល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ ម៉ោងនៅប្រទេសស្វីស ត្រូវនឹងម៉ោងប្រមាណជា១២យប់ម៉ោងថ្ងៃទី១៧ ខែមករា ម៉ោងនៅកម្ពុជា។

បន្ទាប់ពីបញ្ចប់ការងារនៅប្រទេសស្វីស សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំ​គណៈប្រតិភូធ្វើដំណើរបន្តទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ តបតាម​ការ​អញ្ជើញរបស់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង។ 

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញបំពេញការងារនៅប្រទេស​ស្វីសរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៦ និង១៧ ខែមករា។ ការងារស្នូលនៅក្នុងប្រទេសស្វីស គឺការអញ្ជើញ​ចូល​រួម​កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំនៃវេទិកាសេដ្ឋកិច្ចពិភពលោកហើយនោះ សម្តេចធិបតី បានឆ្លៀត​ជួប​ជា​មួយនាយករដ្ឋមន្ត្រីថៃ វៀតណាម មេដឹកនាំអង្គការអន្តរជាតិនានា មេដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំង​មេដឹកនាំ​ក្រុមហ៊ុននានា សរុបដល់ទៅជាង២០កម្មវិធី៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា