សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រជាពលរដ្ឋខ្មែរច្រើនលើសលុប បានជឿជាក់គាំទ្រគណបក្សប្រជាជនកម្ពុជា

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលមានការចូលរួមពីប្រជាជនយ៉ាងច្រើនលើសលុប បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរជឿជាក់ លើគណបក្សប្រជាជនកម្ពុជា ថាជាជម្រើសមួយគត់ដែលធានាបាននូវសន្តិភាព យុត្តិធម៌ ស្ថិរភាព និងប្រសិទ្ធភាព ក្នុងការបម្រើប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនជាប្រជាជនមិនជឿលើការបោះឆ្នោតទេ នោះពួកគាត់នឹងមិនទៅបោះទេ ហើយក៏ពុំមានអ្នកណាទៅបង្ខំគាត់ឱ្យទៅបោះឆ្នោតដែរ ហើយការបោះឆ្នោតនោះទៀតសោត គឺពុំមានការភ័យខ្លាចឡើយ ដែលក្រោយការបោះឆ្នោតហើយប្រជាពលរដ្ឋបាននាំគ្នាទៅដើរលេងនៅកំពង់សោម ដែលប្រការនេះបញ្ជាក់ពីការជឿជាក់ទៅលើស្ថិរភាព ជឿជាក់ទៅលើអនាគតរបស់គាត់ ជឿទៅលើការវិវត្តនៃកម្រិតប្រព័ន្ធប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋយើងភាគច្រើន ក៏ប្រកាន់នូវជំហរប្រឆាំងការញុះញង់ ឬការប្រព្រឹត្តអំពើហិង្សាណាមួយដែលធ្វើឱ្យបាត់សណ្តាប់ធ្នាប់នៅពេលបោះឆ្នោតនោះឡើយ។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីការពេញចិត្តរបស់ប្រជាពលរដ្ឋ ហើយនិងភាពជឿជាក់ និងភាពកក់ក្តៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ទៅលើការដឹកនាំរបស់គណបក្ស ជាពិសេសទៅលើសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការបម្រើប្រជាពលរដ្ឋ ជួយប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈលំបាក ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្...

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិអំពីគុណតម្លៃសន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី គឺជាតម្លៃស្នូលរបស់កម្ពុជា និងជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលបច្ចុប្បន្ន៖
beylikdüzü escort escort beylikdüzü beylikdüzü escort