សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការហួសចិត្តចំពោះអ្នកដែលដាស់តឿនប្រធានាធិបតីបារាំងថា “ប្រយ័ត្នចាញ់បោកសម្តេច”

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលមួយរូបដែលបានផ្ញើលិខិតដាស់តឿនប្រធានាធិបតីបារាំងថា “ប្រយ័ត្នចាញ់បោកសម្តេច”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មុននឹងប្រធានាធិបតីបារាំងអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនេះ គឺមានការគិតគូរពិចារណាខ្លាំងណាស់ ពិសេសគឺមានការវាយតម្លៃពីទីប្រឹក្សា និងឥស្សរជនជាន់ខ្ពស់របស់បារាំង។ សម្តេចបានបន្តថា ប្រសិនបើប្រធានាធិបតីប្រទេសមហាអំណាចមួយអាចឱ្យសម្តេចបោកបាន នោះគឺពិតជារឿងអស់សំណើចណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ដែរថា ពុំមានរឿងអ្វីត្រូវបោកនោះទេ កិច្ចការទាំងអស់ដែលត្រូវធ្វើសម្រាប់ប្រធានាធិបតីនិងរូបសម្តេចដែលជាប្រមុខរាជរដ្ឋាភិបាលនោះ គឺជាកាតព្វកិច្ចដើម្បីជាតិនិងប្រជាជន ពោលគឺពុំមែនដើម្បីផលប្រយោជន៍បុគ្គលនោះទេ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បី...

ក្រសួងព័ត៌មាន ណែនាំឱ្យពង្រឹងការទទួលខុសត្រូវលើការផលិត និងផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការពារតម្លៃ សិទ្ធិ កិត្តិយស ព្រមទាំងសេចក្តីថ្លៃថ្នូររបស់ស្ត្រី
beylikdüzü escort escort beylikdüzü beylikdüzü escort