សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលស្មុគ្រស្មាញមិនប្រាកដប្រជា និងមានហានិភ័យខ្ពស់

ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅសណ្ឋាគារសុខាភ្នំពេញនារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិភពលោកបច្ចុប្បន្នមានការប្រែប្រួលស្មុគ្រស្មាញមិនប្រាកដប្រជា និងមានហានិភ័យខ្ពស់ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ក្រោយវិបត្តិកូវីដ-១៩ នៅតែមានកំណើនយឺតនៅឡើយ ខណៈភាពតានតឹងនៃភូមិសាស្រ្តនយោបាយនៅតែមានកម្តៅខ្លាំង និងកាន់តែមានគ្រោះថ្នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ជាងនេះទៅទៀត ជម្លោះប្រដាប់អាវុធនិងសង្រ្គាមកើតឡើងនៅអ៊ុយក្រែន និងនៅមជ្ឈឹមបូព៌ា បានបង្កវិនាសកម្មនិងផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាជន សង្គម សេដ្ឋកិច្ច ជាពិសេសស្រ្តី និងកុមារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតកាលទី៧ នៃរដ្ឋសភា នឹងបន្តនូវមរតកដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀតដល់តួនាទីស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ត...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort