សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ នៅតែបន្តយកចិត្តទុកដាក់ខ្លាំងលើតួនាទីរបស់ស្ត្រីនៅក្នុងសង្គមនិងសេដ្ឋកិច្ច តាមរយៈការធ្វើស្ថាប័នីយកម្ម និងយេនឌ័រ នៅតាមក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ដោយផ្តល់បរិយាកាសអំណោយផល និងកាលានុវត្តភាពដល់ស្ត្រីអាចចូលរួមយ៉ាងសស្រាក់សស្រាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការ ងារបន្តរបស់ក្រសួងកិច្ចការនារី នៅសណ្ឋាគាសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត និងជាប្រទេសផ្តល់សេរីភាពទូលំទូលាយសម្រាប់ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងធុរកិច្ច ព្រមទាំងទទួលបានតួនាទីកាន់តែច្រើននៅក្នុងសមាសភាពដឹកនាំនៅគ្រប់កម្រិត ទាំងនៅក្នុងអង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ និងវិស័យតុលាការ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd
beylikdüzü escort escort beylikdüzü beylikdüzü escort