Facebook Telegram Twitter Vimeo VKontakte Youtube
  • ទំព័រដើម
  • រាជរដ្ឋាភិបាល
    • នាយករដ្ឋមន្រ្តី
    • រដ្ឋមន្ត្រី
  • ព័ត៌មានទូទៅ
    • ព័ត៌មាន
    • សុន្ទរកថា | សម្រង់ប្រសាសន៍
    • ព្រះរាជសារ | សារលិខិត
    • សេចក្តីប្រកាសព័ត៌មាន
    • បទយកការណ៍
    • អាស៊ាន
    • បទសម្ភាសន៏
    • ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ
    • ផ្សេងៗ
  • ទស្សនៈ-នយោបាយ
  • បណ្ដុំឯកសារ
    • កម្មវិធីនយោបាយ
    • ក្រឹត្យ | សេចក្តីសម្រេច | ប្រកាស
    • អភិវឌ្ឍន៍ខេត្តទាំង៤ ភាគឦសាន
    • ការខណ្ឌសីមាព្រំដែនគោក
    • សៀវភៅ​ស​
    • ឯកសារប្រាសាទព្រះវិហារ
    • បេតិកភណ្ឌ​ពិភពលោក
    • អនុក្រឹត្យ-​លើ​វិស័យ​ដីធ្លី
    • កំណែទំរង់​រដ្ឋ​បាល​
    • អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
    • ការបោះពុម្ពផ្សាយ
    • វិបត្តិថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧
  • វិចិត្រសាល
    • Live Streams
    • វីដេអូ
    • រូបភាព
  • បណ្តាញសង្គម
    • Facebook
    • YouTube
    • Telegram
    • Cool App
  • English
  • ខ្មែរ
Search
Sign in
Welcome! Log into your account
Forgot your password? Get help
Password recovery
Recover your password
A password will be e-mailed to you.
PRU I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស
  • ទំព័រដើម
  • រាជរដ្ឋាភិបាល
    • នាយករដ្ឋមន្រ្តី
    • រដ្ឋមន្ត្រី
  • ព័ត៌មានទូទៅ
    • ព័ត៌មាន
    • សុន្ទរកថា | សម្រង់ប្រសាសន៍
    • ព្រះរាជសារ | សារលិខិត
    • សេចក្តីប្រកាសព័ត៌មាន
    • បទយកការណ៍
    • អាស៊ាន
    • បទសម្ភាសន៏
    • ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ
    • ផ្សេងៗ
  • ទស្សនៈ-នយោបាយ
  • បណ្ដុំឯកសារ
    • កម្មវិធីនយោបាយ
    • ក្រឹត្យ | សេចក្តីសម្រេច | ប្រកាស
    • អភិវឌ្ឍន៍ខេត្តទាំង៤ ភាគឦសាន
    • ការខណ្ឌសីមាព្រំដែនគោក
    • សៀវភៅ​ស​
    • ឯកសារប្រាសាទព្រះវិហារ
    • បេតិកភណ្ឌ​ពិភពលោក
    • អនុក្រឹត្យ-​លើ​វិស័យ​ដីធ្លី
    • កំណែទំរង់​រដ្ឋ​បាល​
    • អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)
    • ការបោះពុម្ពផ្សាយ
    • វិបត្តិថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ១៩៩៧
  • វិចិត្រសាល
    • Live Streams
    • វីដេអូ
    • រូបភាព
  • បណ្តាញសង្គម
    • Facebook
    • YouTube
    • Telegram
    • Cool App
  • English
  • ខ្មែរ

ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តដល់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាចូលរួមពង្រីកការវិនិយោគនៅកម្ពុជា និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន

7 January, 2024

លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ក៏ដូចជាសមាជិកទាំងអស់ពង្រីកការវិនិយោគនៅកម្ពុជា និងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសុខុមាលភាពក្នុងសង្គមកម្ពុជា។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីអបអរសាទរខួបលើកទី៥ និងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាអាណត្តិទី៣ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា នារាត្រីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ នៅសាលសន្និបាតនិងពិព័រណ៍ជ្រោយចង្វា។ ពិធីនេះក៏មានការចូលរួមពីលោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អ្នកឧកញ៉ា សំ អាង ព្រមទាំងគណៈអធិបតី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី ស សុខា បានគាំទ្រលើកទឹកចិត្តដល់សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា បន្តបេសកកម្មជំរុញការពង្រីកទំនាក់ទំនងរវាងកម្ពុជានិងចិន និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចការសុខុមាលភាពក្នុងសង្គមកម្ពុជា។

តាមរយៈទំនាក់ទំនងជិតស្និទ្ធបំផុតរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លោក ស សុខា បានលើកទឹកចិត្តឱ្យអ្នកវិនិយោគដែលជាសមាជិកនៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា ចូលរួមពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកដល់ការរឹតចំណងមិត្តភាពកម្ពុជា-ចិននាពេលបច្ចុប្បន្ន និងអនាគត។

លោកបានបន្ថែមថា ស្ទើរពេញមួយឆ្នាំក្នុងឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិនគិតជាទឹកប្រាក់មានលើសពី១១ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញពីកម្ពុជាទៅកាន់ចិនមានលើសពី១.៣ពាន់លានដុល្លារអាមេរិក ក្នុងអត្រាកើនឡើង១៨.៥ភាគរយ ឯការនាំចូលពីចិនមកកម្ពុជាមានលើសពី៩.៧ពាន់លានដុល្លារអាមេរិក កើនឡើង៣.១ភាគរយ។

លោកប្រធាន ឯក សំអុល ក៏បានលើកឡើងថា សមាគមមិត្តភាពកម្ពុជា-ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា និងបណ្ដាដៃគូនានា ដើម្បីផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជន។

ប្រធានសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា លោក អ៊ូ ជីងគិន (WU Jingen) បានបញ្ជាក់ថា ក្នុងនាមជាអង្គការសង្គមស៊ីវិល សមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងដំណាក់កាលដ៏ធំនៃការផ្លាស់ប្ដូរប្រជាជនរវាងប្រទេសចិន និងកម្ពុជា ជាពិសេសក្នុងការធ្វើឱ្យស៉ីជម្រៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ។

ប្រធានសមាគមថ្មីរូបនេះបានប្ដេជ្ញាថានឹងយកចិត្តទុកដាក់បន្ថែមទៀតលើការសម្របសម្រួល និងទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់លំដាប់ថ្នាក់ ដើម្បីខិតខំស្វែងរកធនធានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍរបស់សមាជិកនៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជា។

គួរជម្រាបថា នាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា និងគណៈអធិបតីដទៃទៀតក៏បានឡើងប្រគល់លិខិតតែងតាំងជូនដល់ក្រុមប្រឹក្សាអាណត្តិទី៣ នៃសមាគមសហគ្រិនចិនជាំងស៊ូនៅកម្ពុជាផងដែរ៕

ចែករំលែក
Facebook
Twitter
Telegram
WhatsApp
Email

    ពត៌មានទាក់ទង

    ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្...

    ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្...

    ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្...

    ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្...

    កម្ពុជា​-​ឡាវ​ ឯកភាព​បន្តពង្រឹង​ និង​ពង្រីកកិច្ចសហប្រតិ...

    សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកមន្រ្តីរាជការឲ្យយកចិត្តទុ...

    Press OCM - អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស

    ពត៌មានផ្សេងៗ

    សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្...

    15 May, 2026
    ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ

    ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធ...

    15 May, 2026

    កម្ពុជា​-​ឡាវ​ ឯកភាព​បន្តពង្រឹង​ និង​ពង្រីកកិច្ចសហ...

    14 May, 2026

    សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកមន្រ្តីរាជការឲ្យយកចិ...

    14 May, 2026
    Logo

    អង្គភាពពត៌មាន និងប្រតិកម្មរហ័ស

    PRESS AND QUICK REACTION UNIT

    Phone/Fax: (855) 23 212 490

    E-Mail: info@pressocm.gov.kh, pressocm@gmail.com

    Address: OCM, Friendship Building, 41 Russian Federation Blvd Phnom Penh, Cambodia.

    Facebook
    Telegram
    Youtube
    websitewebsite

    © 2023 | អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស

    beylikdüzü escort escort beylikdüzü beylikdüzü escort